កីឡាជាតិ
ជាតិ
ព្រៃវែង​លត់​ត្បូងឃ្មុំ​ដល់ផ្ទះ​ក្នុង​លទ្ធផល ១២-០ បាត់ដំបង​ឈ្នះ​ប៉ៃលិន ២-១
26, Jan 2017 , 10:06 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​របស់​ខេត្តព្រៃវែង​នៅតែ​បន្ត​បង្ហាញ​ភាពខ្លាំង​ក្នុង​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ដោយ​ក្រុម​នេះ​បានផ្តល់​មេរៀន​យ៉ាង​ជូរចត់​ដល់​ខេត្ត​ត្បូងឃ្មុំ​តាមរយៈ​ការ​លត់ ១២-០ ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​។ ខេត្តបាត់ដំបង​ទទួលបាន​៣​ពិន្ទុ​ពី​ខេត្ត​ប៉ៃលិន​សម្រាប់​ការបើកឆាក​របស់ខ្លួន ខណៈ​ខេត្ត​មណ្ឌល​គី​រី និង​ស្ទឹងត្រែង​ចែកគ្នា​ម្នាក់​១​ពិន្ទុ​។



​ក្រុមបាល់ទាត់​របស់​ខេត្តព្រៃវែង​ដែល​បាន​លត់​ក្រុម​ខេត្តកណ្តាល ៧-៣ កាលពី​សប្តាហ៍​ទី​១ ក្រុម​នេះ​បាន​បន្ត​លត់​ក្រុម​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​ចាស់ដៃ ១២-០ លើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ក្នុង​សប្តាហ៍​ទី​២​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមករា​។ ជ័យ​ជ​ន្នះ​នេះ​ធ្វើ​ឲ្យ​ខេត្តព្រៃវែង​ឈរ​លេខ​១​បណ្តោះអាសន្ន​ប្រចាំ​ពូ​ល B នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រ​ឆ្នាំ​២០១៧ ដោយមាន​៦​ពិន្ទុ​។ 

​រីឯ​ម្ចាស់ផ្ទះ​ខេត្តបាត់ដំបង​បាន​យកឈ្នះ​លើ​ក្រុម​ខេត្ត​ប៉ៃលិន ២-១ សម្រាប់​ការប្រកួត​ការបើកឆាក​របស់ខ្លួន ដើម្បី​ឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល D ជា​បណ្តោះអាសន្ន​ដោយមាន​៣​ពិន្ទុ​។ ចំណែក​ម្ចាស់ផ្ទះ​មណ្ឌល​គី​រី​បាន​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ខេត្តស្ទឹងត្រែង​សម្រាប់​ការប្រកួត​បើកឆាក​ប្រចាំ​ពូ​ល F ក្រោយ​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ១-១៕

​លទ្ធផល​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​២៥ ខែមករា ឆ្នា​២០១៧

- ខេត្តព្រៃវែង ១២-០ ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ
- ខេត្តបាត់ដំបង ២-១ ខេត្ត​ប៉ៃលិន នៅ​កីឡដ្ឋាន​ខេត្តបាត់ដំបង​
- ខេត្ត​មណ្ឌល​គី​រី ១-១ ខេត្តស្ទឹងត្រែង នៅ​កីឡដ្ឋាន​ខេត្ត​មណ្ឌល​គី​រី​


Tag:
 បាល់ទាត់​
  Hun Sen Cup 2017
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com