កីឡាជាតិ
ជាតិ
ក្រុម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​លើក​ពាន Soccer League ក្រោយ​យកឈ្នះ​កំចាយមារ ៥-០
27, Jan 2017 , 11:14 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​យុវជន​សាលាខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុមយុវជន​ស​.​ស​.​យ​.​ក​ស្រុក​កំចាយមារ ៥-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជាមួយគ្នានេះ ថវិកា​ដែល​ទទួលបាន​ពី​ជើងឯក និង​ប្រាក់ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្សេងៗ​ចំនួន​១៨​លាន​រៀល​បាន​បរិច្ចាក​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។​



​ក្រុមយុវជន​សាលាខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​លត់​ក្រុមយុវជន​ស​.​ស​.​យ​.​ក​ស្រុក​កំចាយមារ ៥-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​លើក​ពាន Soccer League ប្រចាំឆ្នាំ​២០១៧ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​១២​លាន​រៀល​។ ប្រាក់រង្វាន់​ទាំងនេះ​រួមទាំង​ប្រាក់ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្សេងៗ​សរុប​ទាំងអស់​១៨​លាន​រៀល​ត្រូវបាន​ក្រុម​ម្ចាស់​ជើងឯក​មួយ​នេះ​បរិច្ចាក​ជូន​មន្ទីរពេទ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​។




​ក្រោយ​ចាញ់​ក្រុមយុវជន​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើ​ឲ្យ​ក្រុមយុវជន​ស​.​ស​.​យ​.​ក​ស្រុក​កំចាយមារ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៨​លាន​រៀល​។ រីឯ​ក្រុម​ការពារ​ជើងឯក​អាណាចក្រ​បៃតង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​ប្រាក់រង្វាន់​៤​លាន​រៀល ខណៈ​ក្រុម​ឆន្ទៈ​កីឡា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ និង​ប្រាក់រង្វាន់ ២​លាន​រៀល​។

​ដោយឡែក ក្រុម​ឆន្ទៈ​កីឡា​បាន​ជាប់​ជា​ក្រុម Fair Play ប្រចាំ​ព្រឹត្តិការណ៍ Soccer League ឆ្នាំ​២០១៧ រីឯ​កីឡាករ វ៉ែន វិចិត្រ ទទួលបាន​ស្បែង​ជើង​មាស​ក្រោយ​រក​គ្រាប់​បាល់​២១​គ្រាប់​ម្នាក់ឯង ខណៈ​អ្នកចាំទី​របស់​យុវជន​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ទទួលបាន​ពាន​ជា​អ្នកចាំទី​ល្អ​។ ចំណែក​លោក ទៀង ទិ​នី គ្រូបង្វឹក​របស់​ក្រុមយុវជន​សាលាខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​ទទួលពាន​ជា​គ្រូបង្វឹក​ល្អ​។ ក្រៅពី​ពាន​ទាំងនេះ​ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ម្នាក់​១​លាន​រៀល​បន្ថែម​ផងដែរ​៕ 


Tag:
 បាល់ទាត់​
  Soccer League 2017
© រក្សាសិទ្ធិដោយ thmeythmey.com