កីឡាជាតិ
ជាតិ
រូបមន្ត​ពាន​លី​ក​កំពូល​៖ លេខ​១​ចាំ​វគ្គ​ផ្តាច់ព្រ័ត្រ លេខ​៣ និង​៤ ប្រជែង​គ្នា​ដើម្បី​ជួប​លេខ​២​នៅ​វគ្គ​១/២
30, Jan 2017 , 9:39 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ (Cambodian League 2017) នឹង​បើក​រដូវ​កាល​ថ្មី​នា​ខែកុម្ភៈ នេះ​។ រដូវ​កាល​ថ្មី​នេះ មាន​១២​ក្រុម​ចូលរួម​ដោយ​ធ្វើឡើង​នៅលើ​ទីលាន​ចំនួន​៧​ផ្សេងៗ​គ្នា​។ ហើយ​រូបមន្ត​នៃ​ការប្រកួត​មាន​លក្ខណៈ​ខុសប្លែក​ពី​រដូវ​កាល​មុន​។​


​នៅ​ថ្ងៃទី​១៨ ខែ​កម្ភៈ ឆ្នាំ​២០១៧ ខាងមុខនេះ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧(Cambodian League 2017) នឹង​បើក​រដូវ​កាល​ថ្មី​របស់ខ្លួន​។ ដោយ​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ទាំងអស់​ចំនួន​១២ ពោលគឺ​មានការ​កើនឡើង​ចំនួន​ពីរ​ក្រុម​បើ​ប្រៀបធៀប​ទៅនឹង​រដូវ​កាល​មុន​ដែល​មានតែ​១០​ក្រុម​។

​សម្រាប់​ការបើក​រដូវ​កាល​ថ្មី​២០១៧ ពានរង្វាន់​លី​ក​កម្ពុជា​ក៏មាន​ការផ្លាស់ប្តូរ​រូបមន្ត​ប្រកួត​ខុសប្លែក​ពី​រដូវ​កាល​មុន​ផងដែរ ខណៈ​រូបមន្ត​ថ្មី​នេះ​មិនមាន​វគ្គ Play off នោះទេ​។ ប៉ុន្តែ​វា​បានផ្តល់​តម្លៃ​ខ្ពស់​សម្រាប់​ក្រុម​លេខ​១ និង​លេខ​២​ក្នុង​វគ្គ​ជម្រុះ​ទាំងពីរ​ជើង​។

​ក្រុម​ដែល​ឈរ​លេខ​១​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ទាំងពីរ​ជើង​ត្រូវ​ឈរ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ រីឯ​ក្រុម​លេខ​២​ឈរ​ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​លេខ​៣ និង​លេខ​៤​ត្រូវ​ប្រជែង​គ្នា ដើម្បី​ស្វែងរក​ក្រុម​ឈ្នះ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​សម្រាប់​រដូវ​កាល​ថ្មី​នេះ ក្រុម​ទាំង​១២​ត្រូវ​ប្រកួតប្រជែង​គ្នា​នៅលើ​៧​ទីលាន​ផ្សេងៗ​គ្នា រួមមាន​ពហុ​កីឡដ្ឋាន​ជាតិ​, កីឡដ្ឋាន​ខេត្តស្វាយរៀង​, កីឡដ្ឋាន​ខេត្តសៀមរាប​, កីឡដ្ឋាន​វេ​ស្ទើ​ន​, កីឡដ្ឋាន RSN, កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ និង​កីឡដ្ឋាន​គី​រី​វង្ស​សុខ​សែន​ជ័យ​។

​ជាមួយគ្នានេះ ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ មានការ​ប្រកួត​ចំនួន​៣​គូ ក្នុងនោះ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត​អង្គរ ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​រង​ក្រសួងការពារជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ រីឯ​ក្រុម​ណាហ្គា​វើ​ល​ជួប​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង និង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឹ​រត​ទល់​ជាមួយ​ក្រុម​ស៊ីម៉ាក់​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់ថា ក្រុម​ទាំង​១២​ដែល​ត្រូវ​ប្រជែង​គ្នា​រួមមាន បឹង​កេង​អង្គរ​, ក្រសួងការពារជាតិ​, ព្រះខ័ន​រាជ​ស្វាយរៀង​, ណាហ្គា​វើ​ល​, ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​, ប៉ូលិស​, ស៊ីម៉ាក់​, ភ្នំពេញ​ក្រោ​ន​, វេ​ស្ទើ​ន​ភ្នំពេញ​, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​, អគ្គិសនី​កម្ពុជា និង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​៕     


© រក្សាសិទ្ធិដោយ thmeythmey.com