ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ញ៉ាំ​ត្រសក់​ច្រើន​អាច​សម្រក​ខ្លាញ់​ក្បាលពោះ​បាន ដោយសារតែ​ហេតុផល​ទាំង​នេះឯង​
31, Jan 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​សម្រក​ទម្ងន់ ជាពិសេស​ខ្លាញ់​ក្បាលពោះ អាចជា​រឿង​មួយ​មានការ​លំបាក​ច្រើន​។ ត្រសក់​អាចជា​មិត្ត​ដ៏​ល្អ​មួយ​ដែល​អាចជួយ​ដល់​ការ​ជំនះ​នូវ​មូលហេតុ​នាំ​ឲ្យ​ដុះ​ក្បាលពោះ ដូច​ជាការ​ហើមពោះ ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន ឬ​ទល់លាមក​ជាដើម​។



​វា​មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែលថា ការ​សម្រក​ខ្លាញ់​ក្បាលពោះ​មិនមែនជា​រឿង​ងាយស្រួល​។ ប៉ុន្តែ​តើ​វា​នឹងមាន​អ្វី​កើត​ឡើងទៅ​បើសិនជា​មានការ​ជួយ​ពី​ត្រសក់​ទៀត​នោះ​? បន្លែ​មួយ​នេះ​មាន​កាឡូរី​ទាប ហើយ​អាច​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​បាន​ទៀត​។​

​ដើម្បី​សម្រក​ខ្លាញ់​ក្បាលពោះ​បាន អ្នក​ត្រូវតែមាន​របស់​ម្យ៉ាង​ដែលមាន​ជាតិ​ខ្លាញ់ និង​កាឡូរី​ទាប​។ ហេតុ​ដូច្នេះហើយ ត្រសក់​អាចជា​ចម្លើយ​ដ៏​ត្រឹមត្រូវ​សម្រាប់​រឿងនេះ ព្រោះតែ​វា​សម្បូរ​ជាតិ​រ៉ និង​សរសៃ ហើយក៏​ស័ក្តិសម​ក្នុងការ​សម្រក​ខ្លាញ់​ក្បាលពោះ​បាន ដោយយោង​ទៅតាម​ហេតុផល​ដូចខាងក្រោម​នេះ​៖

ត្រសក់​ដើរតួនាទី​ជា​ឱសថ​បញ្ចុះ​ទឹកនោម ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​នោម​ច្រើន និង​ច្រោះ​ជាតិពុល និង​កាកសំណល់​មក​ខាងក្រៅ​កាន់តែច្រើន​។ ក្រៅពីនេះ​វា​ក៏​អាចជួយ​បន្ថយ​អាកា​រៈ​ហើមពោះ និង​បន្តឹង​ដល់​សាច់ដុំ​ក្នុង​ក្រពះ​។

ត្រសក់​នឹង​ដើរតួនាទី​ជា​ឱសថ​ដោះស្រាយ​បញ្ហា​ទល់លាមក ព្រោះតែ​វា​មាន​ជាតិ​សរសៃ និង​ទឹក​ខ្ពស់​។​
ដោះស្រាយ​បញ្ហា​រលាក​ក្រពះ​
ត្រសក់​មាន​កាឡូរី និង​ខ្លាញ់​សេ​រ៉ូ ដូច្នេះ​វា​នៅតែ​ជា​អាហារសម្រន់​យ៉ាង​ឆ្លាត​វ័យ​ដើម្បី​អាច​ចៀស​ផុតពី​អាហារ​ផ្សេងៗ​នាំ​ឲ្យ​ឡើង​ទម្ងន់​បាន​។​
ត្រសក់​មាន​សារធាតុ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ដែល​អាច​កំចាត់​ជាតិ​ខ្លាញ់​ក្នុង​ក្បាលពោះ​បាន​យ៉ាង​ល្អ ជាពិសេស​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com