ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ងាយៗ​ដើម្បី​បំបាត់​ស្ត្រេ​ស​ចេញពី​ជីវិត​
31, Jan 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​មិន​ចូលចិត្ត​សារភាព​ប្រាប់​អ្នកដទៃ​ថា ខ្លួនឯង​កំពុង​តែមាន​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​ច្រើន​ទេ ប៉ុន្តែ​ចូរ​ចាំ​ថា វា​គឺជា​ផ្នែក​មួយ​ធម្មតា​នៃ​ជីវិត​ប៉ុណ្ណោះ​។ យើងទាំងអស់គ្នា​សុទ្ធ​តែមាន​បញ្ហា​នេះ​ទាំងអស់​ក្នុង​ជីវិត​។ ជា​អ​កុស​ល្យ ការ​ស្ត្រេ​ស​រ៉ាំរ៉ៃ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​ច្រើន និង​រយៈពេល​យូរ​។ ដូច្នេះ​យក​ល្អ​គួរតែ​សាកល្បង និង​ព្យាយាម​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដូចខាងក្រោម​នេះ​សិន​ទៅ​បើសិនជា​ចង់​បំបាត់​ស្ត្រេ​ស​ចេញពី​ជីវិត​។​



    ចូរ​ដកដង្ហើម​ជ្រៅៗ ពី ២០ ទៅ​៣០​នាទី​
    បង្កើត​សកម្មភាព​បែប​ឆ្នៃប្រឌិត​
    ប្រើ​ប្រេង​ម៉ាស្សា​រាងកាយ​
    ប្រើ​វិធី​ពុត​ពែន​រាងកាយ ឬ​ខ្លួន​ម្តងៗ​ឲ្យ​បាន ៣០​វិនាទី​
    ប្រើ​ពេលវេលា​ដើរលេង​ខ្លះ​ដើម្បី​លំហែ​ខួរក្បាល​
    សើច​ឲ្យ​បាន​ច្រើន និង​ត្រឹមត្រូវ​

​ចូរ​ចាំ​ថា ការគ្រប់គ្រង​ស្ត្រេ​ស​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការថែរក្សា​សុខភាព​ខ្លួនឯង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com