ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ ដែល​អាចជួយ​បង្ការ​ការ​ញ៉ាំ​អាហារ​ច្រើនៗ​បាន ដើម្បី​កុំ​ឲ្យ​ឡើង​ទម្ងន់​
31, Jan 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រយៈពេល​យូរៗ​ទៅ រាងកាយ​របស់​យើង​ក៏​អាច​សម្រប​ខ្លួន​ទៅនឹង​របប​អាហារ​ដែលមាន​លក្ខណៈៗ​ស្តង់ដារ និង​មាន​កាឡូរី​ខ្ពស់​រួចទៅហើយ​។ នៅពេល​យើង​ព្យាយាម​បង្ខំ​ខ្លួនឯង​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ប្រចាំថ្ងៃ​ដើម្បី​សម្រក​ទម្ងន់ វា​ពិតជា​មិនមាន​ប្រសិទ្ធភាព​គ្រប់​ករណី​នោះទេ​ក្នុងការ​សម្រក​ទម្ងន់​។ ខាងក្រោម​នេះ​គឺជា​អាហារ​ពីរ​យ៉ាង​ដែល​អាចជួយ​ឲ្យ​អ្នក​ញ៉ាំ​ទៅ​ឆាប់​ឆ្អែត​បានយូរ និង​បង្ការ​កុំ​ឲ្យ​ញ៉ាំ​អាហារ​ច្រើនៗ​ជ្រុល​បាន​។​



​ផ្លែ​ប៉ោម​
​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​បាន​និយាយថា សារធាតុ Pectin ក្នុង​ផ្លែ​ប៉ោម​អាចធ្វើ​ឲ្យ​យើង​ញ៉ាំ​ទៅ​មាន​អារម្មណ៍​ឆ្អែត​បានយូរ​យ៉ាងហោចណាស់ ពីរ​បី​ម៉ោង និង​ចៀស​ផុតពី​ការ​ញ៉ាំ​អាហារ​ច្រើនៗ​នៅពេល​ក្រោយ​។ វា​ក៏មាន​ជាតិ​ស្ករ​ទាប និង​ជាតិ​សរសៃ​ខ្ពស់ ដែល​វា​សុទ្ធតែ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ទាំងអស់​។​

​ស៊ុត​
​អាហារ​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ​ជីវជាតិ​ចម្រុះ និង​ប្រូតេអ៊ីន​ថែមទៀត ដែល​វា​អាចជួយ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់ បង្កើន​ការរំលាយ​អាហារ និង​មិន​ឲ្យ​ឆាប់​ឃ្លាន​។​

​យ៉ា​អួ​ក្រិ​ក
​នេះ​ជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន និង​កាលស្យូម​ដ៏​អស្ចារ្យ ដែល​អាចជួយ​ឲ្យ​យើង​ញ៉ាំ​ឆាប់​ឆ្អែត ជំរុញ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់ និង​បង្កើត​សាច់ដុំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com