កីឡាជាតិ
ជាតិ
Hun Sen Cup៖ សៀមរាប​ប៉ះ​ម្ចាស់ផ្ទះ​ឧ​ត្ត​រ​មានជ័យ ខណៈ​ព្រះវិហារ​ស្វាគមន៍​កំពង់ធំ​
01, Feb 2017 , 11:04 am        
រូបភាព
ដោយ:
ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​សប្តាហ៍​ទី​៣​នៃ​វគ្គ​ជម្រុះ​បឋម​តាម​ពូ​ល​។ នៅ​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ នេះ​មានការ​ប្រកួត​ចំនួន​ពីរ​គូ​ប្រចាំ​ពូ​ល C ដែល​ធ្វើ​នៅលើ​ទីលាន​ពីរ​ផ្សេងគ្នា ក្នុងនោះ​ខេត្តព្រះវិហារ​ស្វាគមន៍​ខេត្តកំពង់ធំ រីឯ​ខេត្តសៀមរាប​ជួប​ម្ចាស់ផ្ទះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​



​ក្រុម​ខេត្តសៀមរាប​ដែល​កំពុង​ឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល C នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ជួប​ជាមួយ​ម្ចាស់ផ្ទះ​ឧ​ត្ត​រ​មានជ័យ​ក្នុង​សប្តាហ៍​ទី​៣​នៃ​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​។ ការប្រកួត​នេះ​ធ្វើឡើង​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ នៅ​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ពូ​ល C ដដែល ក្រុម​ម្ចាស់ផ្ទះ​ខេត្តព្រះវិហារ​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ខេត្តសៀមរាប ៣-១ ក្នុង​ថ្ងៃ​បើកឆាក​នៃ​សប្តាហ៍​ទី​១​កាលពី​ថ្ងៃទី​១៨ ខែមករា កន្លងទៅ​។ ក្រុម​នេះ​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ខេត្តកំពង់ធំ​ដែលជា​ក្រុម​ចាញ់​ដូចគ្នា​ក្នុង​ថ្ងៃ​បើកឆាក នា​វេលា​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​៕

​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ពូ​ល C ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧
- ម៉ោង​៣:០០​នាទី​៖ ខេត្តព្រះវិហារ ជួប ខេត្តកំពង់ធំ នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​
- ម៉ោង​៣:០០​នាទី​៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជួប ខេត្តសៀមរាប នៅ​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​


Tag:
 ​បាល់ទាត់​
  Hun Sen Cup 2017
  ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com