ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ធាត់ ហើយ​មាន​សាច់ដុំ​លឿន​ល្អ​នោះ គ្មានអ្វី​ពិបាក​ឡើយ ឲ្យ​តែ​ព្យាយាម​ដូច​វិធី​ទាំងនេះ​
03, Feb 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​បងប្អូន​ដែល​កំពុងតែ​ចង់បាន​រាងកាយ​ដ៏​ស្អាត​ល្អ ពួកគេ​មិន​ត្រឹមតែ​ផ្តោត​សំខាន់​លើ​ការបន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​មួយ​មុខ​ទេ តែ​ក៏​ចង់​បង្កើន​ទំហំ​សាច់ដុំ​កាន់តែច្រើន​ផងដែរ​។ ប៉ុន្តែ​វា​គឺជា​រឿង​មួយ​ពិបាក​បន្តិច​ហើយ ព្រោះ​ចង់​ឲ្យ​ធាត់​គឺ​ស្រួល តែបើ​ចង់​ឲ្យ​សាច់ដុំ​កាន់តែ​ធំ​ស្អាត​ល្អ​គឺជា​រឿង​ពិបាក​។ ថ្វីបើ​វា​ពិបាក តែ​មិនមែន​មានន័យថា​ពិបាក​ខ្លាំង​រហូតដល់​ធ្វើ​មិន​បានឡើយ​។



​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​សំខាន់ៗ ៣​យ៉ាង​ដែល​បងប្អូន​គួរតែ​អាច​អនុវត្តបាន​ហើយ​ដើម្បី​ឲ្យ​សាច់ដុំ​រី​កាន់តែខ្លាំង និង​លឿន​៖

​ជ្រើសរើស​ទម្លាប់​ដែល​ត្រឹមត្រូវ​
​រឿង​ដំបូង​គេ​ដែល​មនុស្ស​យើង​ចង់បាន​ឲ្យ​សាច់ដុំ​រីក​ធំ​លឿន​នោះ គឺ​គ្មានអ្វី​សំខាន់​ជាង​ការហាត់​ប្រាណ និង​លើក​ទម្ងន់​ឡើយ​។ អ្វី​ដែលជា​បញ្ហា​នោះ​គឺថា មិន​បានដឹង​ច្បាស់​ថា​គួរ​ជ្រើសរើស​ទម្លាប់​ហាត់ប្រាណ​របៀប​ម៉េច​ទើប​សម​នឹង​តម្រូវការ​របស់ខ្លួន​។​

​ការហាត់​ប្រាណ​គឺជា​រឿង​ដែល​ត្រូវតែ​ធ្វើ​ហើយ ប៉ុន្តែ​បើសិនជា​សម្រេចចិត្ត​ហាត់ប្រាណ គួរតែ​ដាក់​កម្មវិធី ឬ​រៀប​កាលវិភាគ​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ទទួលបាន​ជោគជ័យ​។ ឧទាហរណ៍ អ្នក​អាច​ជ្រើសរើស​ការហាត់​ប្រាណ​ដោយ​ការលើក​ទម្ងន់​ដើម្បី​បង្កើន​សាច់​ដុំដៃ​រយៈពេល ៥ ទៅ​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ និង​រយៈពេល ៣០ ទៅ​៩០​នាទី​ក្នុង​មួយថ្ងៃ​។ ចូរ​អនុវត្ត​បែបនេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​

​ជ្រើសរើស​ជីវជាតិ​ដែល​ត្រឹមត្រូវ​ក្រោយពេល​ហាត់ប្រាណ​រួច​

​ក្រោយពី​ហាត់ប្រាណ​រួច សារធាតុ Glycogen របស់​សាច់ដុំ​នឹង​អស់ មានន័យថា​ថាមពល​សម្រាប់​សាច់ដុំ​គឺ​ប្រើប្រាស់​អស់ហើយ​។ ដូច្នេះ តាមរយៈ​ការ​ញ៉ាំ​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ឡើងវិញ នឹង​ជួយ​ចិញ្ចឹម​សាច់ដុំ​វិញ​ផង និង​បង្កើន​ការលូតលាស់​សាច់ដុំ​នោះ​កាន់តែ​ធំ​ជាង​មុន​ផង​។​
​សម្រាប់​រយៈពេល​មួយ​ម៉ោង​ក្រោយពី​ហាត់ប្រាណ​រួច កោសិកា​ក្នុង​រាងកាយ​នឹង​ហើម ហើយ​មានការ​បឺត​ស្រូប​ជីវជាតិ​ចូលទៅក្នុង​ខ្លួន​ខ្លាំង ដូច្នេះ​វា​ក៏​អំណោយផល​ក្នុងការ​ចិញ្ចឹម​សាច់ដុំ​នៅពេល​ញ៉ាំ​អាហារ​ដែរ​។​

​ផ្លាស់ប្តូរ​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​
​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​កំពុងតែ​ព្យាយាម​បង្កើន​ទំហំ​សាច់ដុំ​នឹង​ដឹង​ហើយ​អំពី​សារៈសំខាន់​នៃ​ជាតិ​ប្រូតេអ៊ីន ព្រោះថា​វា​មាន​នាទី​យ៉ាងសំខាន់​សម្រាប់​ការលូតលាស់ និង​ជួសជុល​ជាលិកា​សាច់ដុំ​។​

​ចំពោះ​ប្រភព​ប្រូតេអ៊ីន​ដ៏​ល្អ​បំផុត​ដែល​អ្នក​ហាត់ប្រាណ​គ្រប់រូប​គួរតែ​ទទួលទាន​នោះ​គឺ ទ្រូង​មាន់​គ្មាន​ស្បែក​។ ដំបូង​ឡើយ ចូរ​ញ៉ាំ​សាច់មាន់​ថ្ងៃ​ដំបូង បន្ទាប់មក ត្រី និង​ចុងក្រោយ​សាច់គោ​វិញ ហើយ​ឆ្លាស់គ្នា​ម្តងទៀត​។ តាមរយៈ​ការ​ញ៉ាំ​សាច់​ក្រហម អ្នក​ក៏​នឹង​ទទួលបាន​ប្រយោជន​ពី​ជាតិ​រ៉ែ​របស់​វា​ដែរ​ដូចជា ជាតិ​ដែក និង​ស័​ង្គ​សី ដែល​វា​នឹង​ជំរុញ​ដល់​ការហាត់​ប្រាណ​របស់​អ្នក​កាន់តែ​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com