ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​ភ័យ​ឲ្យ​ហើយ​ទៅ អាកា​រៈទាំង​នេះ​បញ្ជាក់ថា ស្ត្រី​នឹង​ពិបាក​ក្នុងការ​មានកូន​ណាស់​
02, Feb 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ឥឡូវនេះ ទោះបីជា​ការចង់​ធ្វើជា​ឪពុកម្តាយ​គេ​មិនទាន់​ជា​អ្វីដែល​អ្នក​ចង់បាន​ក៏ដោយ តែ​អ្នក​អាច​នឹង​មិនមាន​សមត្ថ​ភាព​មានកូន​បាន​បានដែរ​បើសិនជា​រាងកាយ​មានការ​ប្រែប្រួល​ដូច​អាកា​រៈ​ខាងក្រោម​នេះ​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ មួយចំនួន​ដែល​អ្នក​ត្រូវតែ​តាមដាន​យ៉ាង​ដិតដល់ បើសិនជា​មិន​ចង់​ឲ្យ​មាន​បញ្ហា​មិនអាច​មានកូន​បាន​នៅ​ថ្ងៃក្រោយ​ទេនោះ​៖



    មក​រដូវ​ម្តងៗ​ច្រើនៗ​
    រដូវ​មក​មិន​ចេញ​ទៀងទាត់​
    មិនមាន​រដូវ​សោះតែ​ម្តង​
    មក​រដូវ​ម្តងៗ​មានការ​ឈឺចាប់​ខ្លាំង​
    ស្រាប់​តែមាន​កើតមុន​ភ្លាមៗ​លើ​ស្បែក​
    ជ្រុះ​សក់ និង​សក់​កាន់តែ​ស្តើង​ទៅៗ​
    ជីវិត​ផ្លូវភេទ​មានការ​ថយចុះ ឬ​ខ្សោយ​ចំណង់​ផ្លូវភេទ​
    ធាត់​ឡើង​ទម្ងន់​ដោយ​គ្មាន​ហេតុផល​អ្វី​សោះ​។​

​បើសិនជា​ស្ត្រីៗ​ដែល​ធ្លាប់មាន​អាកា​រៈ​ពីរ ឬ​ច្រើន​ឡើងទៅ​នៃ​អាកា​រៈទាំង​អស់​ខាងលើ មិនមែន​មានន័យថា អ្នកនឹង​លែងមាន​កូន​នោះទេ វា​គ្រាន់តែ​ជាការ​ប្រឈមមុខ​ប៉ុណ្ណោះ ហើយក៏​ត្រូវតែ​ប្រ​ញ៉ាប់​ជួប​ជាមួយ​ពេទ្យ​ជំនាញ​ដើម្បី​ពិភាក្សា​អំពី​ការព្យាបាល​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com