កីឡាជាតិ
ជាតិ
ឧ​ត្ត​រ​មានជ័យ​ឡើងឈរ​កំពូល​តារាង ខណៈ​កំពង់ធំ​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង​
02, Feb 2017 , 11:05 am        
រូបភាព
ដោយ:
​ក្រោយ​យកឈ្នះ​សៀមរាប ២-១ កាលពី​ម្សិលមិញ ក្រុម​ម្ចាស់ផ្ទះ​ឧ​ត្ត​រ​មានជ័យ​បាន​ឡើងឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល C ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៣​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧(Hun Sen Cup 2017)​។ ចំណែក​ក្រុម​កំពង់ធំ​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង​ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ព្រះវិហារ ២-១​។



​ក្រុម​ម្ចាស់ផ្ទះ​ឧ​ត្ត​រ​មានជ័យ​បាន​ឡើងឈរ​កំពូល​តារាង​ពូ​ល C ក្នុង​សប្តាហ៍​ទី​៣​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ជា​បណ្តោះអាសន្ន​ដោយមាន​៦​ពិន្ទុ ក្រោយ​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​សៀមរាប ២-១ កាលពី​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ នៅលើ​ទឹកដី​របស់ខ្លួន​។ ចំណែក​សៀម​បាន​ធ្លាក់​ទៅ​ឈរ​លំដាប់​លេខ​២​ដោយមាន​៣​ពិន្ទុ​។​

​ដោយឡែក នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ ក្រុម​កំពង់ធំ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ព្រះវិហារ ២-១ ដើម្បី​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង​សម្រាប់​ពីរ​ប្រកួត​របស់ខ្លួន​។ ចំណែក​ម្ចាស់ផ្ទះ​ព្រះវិហារ នៅតែ​បន្ត​មិន​ស្គាល់​ពាក្យ​ឈ្នះ​ដដែល សម្រាប់​ការប្រកួត​ពីរលើក​កន្លងមកនេះ​៕

*​លទ្ធផល​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​១ ខែកុម្ភៈ
- ពូ​ល C៖ ខេត្តព្រះវិហារ ១-២ ខេត្តកំពង់ធំ នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​
- ពូ​ល C៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ ២-១ ខេត្តសៀមរាប នៅ​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​


Tag:
 បាល់ទាត់​
  Hun Sen Cup 2017
  ឧ​ត្ត​រ​មានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com