កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​ក្រុម​មកពី​សិង្ហ​បុរី​មុន​ទ័ព​តទល់​ជាមួយ​ក្រុម​មកពី​ម៉ាឡេស៊ី
02, Feb 2017 , 1:50 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្តភាព​បាល់ទាត់​អាស៊ី​២០១៧(Asian Club Pre-Season Championship 2017)​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ នេះ មានការ​ប្រកួត​ចំនួន​គូ ក្នុងនោះ​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ជាមួយ​ក្រុម Warriors របស់​សិង្ហ​បុរី​។ ចំណែក​ក្រសួងការពារជាតិ​តទល់​ជាមួយ​ក្រុម Petaling Jaya Rangers របស់​ម៉ាឡេស៊ី​នា​។​



​ក្រោយ​បំបាក់​ក្រុម​មកពី​លី​ក​កំពូល​របស់​ម៉ាឡេស៊ី Petaling Jaya Rangers ៣-១ ក្នុង​ថ្ងៃ​បើកឆាក​កាលពី​ម្សិលមិញ ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម Warriors របស់​សិង្ហ​បុរី​ក្នុង​ទី​២​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពានរង្វាន់​មិត្តភាព​បាល់ទាត់​អាស៊ី​២០១៧ នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រសួងការពារជាតិ​ត្រូវ​តទល់​ជាមួយ​ក្រុម​មកពី​ម៉ាឡេស៊ី Petaling Jaya Rangers នា​វេលា​ម៉ោង​៧​យប់​។  

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​បើកឆាក​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លត់​ក្រុម Petaling Jaya Rangers មកពី​ម៉ាឡេស៊ី ៣-១ រីឯ​ក្រសួងការពារជាតិ​យកឈ្នះ​ក្រុម Warriors មកពី​សិង្ហ​បុរី ២-១​។ តើ​សម្រាប់​ការប្រកួត​លើក​ទី​២​នៅថ្ងៃនេះ​ក្រុម​កម្ពុជា​ទាំងពីរ​អាច​រក្សា​ជ័យជម្នះ​បាន​ឬ​យ៉ាងណា​? 

​កម្មវិធី​ប្រកួត​ពានរង្វាន់ ACC នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្ងៃទី​២ ខែកុម្ភៈ
- ម៉ោង​៤:០០​នាទី​៖ ព្រះខ័ន​រាជ​ស្វាយរៀង ជួប ក្រុម Warriors របស់​សិង្ហ​បុរី
- ម៉ោង​៧:០០​នាទី​៖ ក្រសួងការពារជាតិ ជួប ក្រុម Petaling Jaya Rangers របស់​ម៉ាឡេស៊ី


Tag:
 បាល់ទាត់​
  Asian Club Pre-Season Championship 2017
© រក្សាសិទ្ធិដោយ thmeythmey.com