ពីនេះ ពីនោះ
ពាក្យ​ថា​«​បញ្ញវ័ន្ត បញ្ញវន្ត បញ្ញាវន្ត បញ្ញា​វ័​ន្ត​» តើ​សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​?
04, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្មេរ​ជាច្រើន តែងតែ​សរសេរ​ពាក្យ​ថា​«​បញ្ញវន្ត​»​ខុស ដោយ​អ្នកខ្លះ​សរសេរថា «​បញ្ញវ័ន្ត ឬ បញ្ញាវន្ត ឬ បញ្ញា​វ័​ន្ត​»​។ ប៉ុន្តែ តាមពិត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​គេ​សរសេរថា​«​បញ្ញវន្ត​»​។ តាម​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖


​បញ្ញវន្ត (​ន​) មានន័យថា អ្នកមាន​ប្រាជ្ញា​, អ្នកប្រាជ្ញ​, អ្នក​យកចិត្តទុកដាក់​ក្នុង​ប្រើ​គំនិត​ត្រិះរិះ​ក្នុង​កិច្ចការ​គ្រប់ជំពូក​។ ពាក្យ​នេះ គេ​ច្រើន​ប្រើ​សម្រាប់​អ្នកចេះដឹង​ទាំង​បុរស និង​ស្ត្រី​។ ប៉ុន្តែ បើ​អ្នកប្រាជ្ញ​ជា​ស្ត្រី គេ​ក៏​អាច​ហៅថា បញ្ញវតី ឬ បញ្ញវន្តី បានដែរ​៕       


Tag:
 ​បញ្ញវន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com