កីឡាជាតិ
ជាតិ
គួច ដា​ម៉ា ប្អូនប្រុស​បង្កើត​គួច ដា​នី ជាប់​ជម្រើសជាតិ Futsal U19 បារាំង​
02, Feb 2017 , 3:26 pm        
រូបភាព
​កីឡាករ​ខ្មែរ​-​បារាំង គួច ដា​ម៉ា (Kouch Dama) ដែលជា​ប្អូនប្រុស​បង្កើត​របស់​គួច ដា​នី ត្រូវបាន​កោះហៅ​ចូលក្នុង​ក្រុម​ហ្វុ​ត​សាល​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម​១៩​ឆ្នាំ សម្រាប់​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់ Ostrava Cup ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ នៅ​សាធារណរដ្ឋ​ឆេ​ក​។



​ក្រោម​ការដឹកនាំ​បង្វឹក​របស់លោក Raphaël Reynaud កីឡាករ Futsal U19 របស់​បារាំង ត្រូវបាន​បញ្ជូនទៅ​ជំរុំ​ហ្វឹកហាត់​។ បើតាម​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង (FFF) គួច ដា​ម៉ា និង Sylla Karamba ដែលជា​មិត្ត​រួម​ក្លិប C’West Nantes Futsal ស្ថិតក្នុង​ជម្រើស​ទាំង​១៤​រូប​របស់លោក Reynaud​។​

​សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់ Ostrava Cup ជម្រើសជាតិ Futsal U19 បារាំង ត្រូវ​ជួប​ស្លូ​វ៉ា​គី នា​ថ្ងៃទី​១០ ប៉ះ​ប៉ូឡូញ​នៅ​ថ្ងៃទី​១១ និង​តទល់​ជាមួយ​ម្ចាស់ផ្ទះ​សាធារណរដ្ឋ​ឆេ​កនៅ​ថ្ងៃទី​១២ ខែកុម្ភៈ​។ កាលពី​ឆ្នាំ​២០១៦ បារាំង​ជាប់​ចំណាត់ថ្នាក់​លេខ​បី​។​

​គួច ដា​ម៉ា ជា​ប្អូនប្រុស​របស់ គួច ដា​នី ដែល​ធ្លាប់​លេង​ឲ្យ​ឈុត Futsal U21 ផងដែរ​។ ដា​នី ស្ថិតក្នុង​ចំណោម​កីឡាករ​ខ្មែរ​-​បារាំង ដែល​បាន​ប្រឡូក​នៅក្នុង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ដោយ​គេ​ធ្លាប់បាន​លេង​ឲ្យ​ក្លិប​ជាច្រើន ដូចជា​ភ្នំពេញ​ក្រោ​ន បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ស៊ីម៉ាក ជាដើម​។ ដា​នី ក៏បាន​លេង​ឲ្យ​ក្លិប​ហ្វុ​ត​សាល ដា​នី​ញ៉ែ​ល ផងដែរ​៕

Tag:
 ហ្វុ​ត​សាល​
  ខ្មែរ​បារាំង​
  គួច ដា​ម៉ា​
  គួច ដា​នី
© រក្សាសិទ្ធិដោយ thmeythmey.com