ពីនេះ ពីនោះ
វចនានុក្រម​៖ ពាក្យ “​ឡូយ​” មានន័យថា ផ្តេសផ្តាស​!
16, Jun 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ពាក្យ “​ឡូយ​” គឺជា​ពាក្យ​ដ៏​ពេញនិយម​បំផុត ដែល​យុវជន​ខ្មែរ​តែងតែ​ប្រើប្រាស់​។ មិន​ត្រឹមតែ​ពលរដ្ឋ​សាម​ញ្ញា​ប៉ុណ្ណោះ​ទេ ដែល​ឧស្សាហ៍​និយាយ​ពាក្យ​នេះនោះ សូម្បីតែ​តារា​កំប្លែង ពិធីករ ឬ ពិធីការនី ក៏​ប្រើពាក្យ​នេះ​ជា​ញឹកញាប់​ផងដែរ​។ ពាក្យ “​ឡូយ​”  ដែល​អ្នក​និយាយ​ចង់​សំដៅលើ​ភាព​អស្ចារ្យ និង​ភាពទាន់សម័យ​នោះ គឺ​សុទ្ធសឹង​ជាការ​យល់​ខុស​។ តាមពិត ពាក្យ​«​ឡូយ​» មិន​មានន័យ​ដូច្នេះ​ឡើយ​។


​តាម​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖
​ឡូយ ( គុ​. ឬ កិ​. វិ​. ) គឺជា​ពាក្យ​សាមញ្ញ​ទំនើប​ថ្មី ប្រើ​កាត់​ខ្លី​មកពី​ពាក្យ «​ឡូយថូយ​» ដែល​មានន័យថា ផ្តាស ឬ ផ្ដេសផ្ដាស​។ ពាក្យ​នេះ គឺ​ចាស់ៗ​បុរាណ ច្រើន​ប្រើ​ដើម្បី​បង្អាក់​សកម្មភាព​កូនចៅ ឬ យុវជន ដែល​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​អ្វីមួយ​។ ឧទាហរណ៍​៖ អា​ឡូយ​! កុំ​ឡូយ​ពេក​!        


Tag:
 ឡូយ​
© រក្សាសិទ្ធិដោយ thmeythmey.com