ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុងផ្ទះ​មាន​ម្នាក់​ចេញ​អ៊ុត​ស្វាយ តើ​គួរ​ធ្វើ​ម៉េច​កុំ​ឲ្យ​ឆ្លងទៅ​អ្នកដទៃ​បាន​?
03, Feb 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មេរោគ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​។ វា​ស្ថិតនៅ​គ្រប់​ទីកន្លែង​ទាំងអស់​ចាប់តាំងពី​ក្នុង​ម្ហូបអាហារ របស់​ក្មេង​លេង និង​ក្នុង​ទឹក​ដែល​ញ៉ាំ​។ អ្វីដែល​ពិបាក​នោះ​គឺថា តើ​មេរោគ​ច្រើន​ប៉ុណ្ណា​ទើប​អាចធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ជំងឺ និង​របៀប​ដែល​វា​ចម្លងជំងឺ​នេះ​ទៅ​ក្រុមគ្រួសារ​របស់​យើង​។ ជាក់ស្តែង សម្រាប់​ជំងឺ​អ៊ុត​ស្វាយ ដែល​វា​បង្កឡើង​ដោយ​វីរុស​នោះ វា​ពិត​ជាមាន​អត្រា​ចម្លង​ទៅ​អ្នកដទៃ​ខ្ពស់​ណាស់ ដោយ​មិន​ខ្វល់​ថា​អ្នកនោះ​ជា​នរណា​ឡើយ​។ ដូច្នេះ​យក​ល្អ​ដើម្បី​កាត់បន្ថយ​ការចម្លង​ជំងឺ​នេះ​ទៅកាន់​សមាជិកគ្រួសារ​ផ្សេងទៀត គួរតែ​អនុវត្តតាម​វិធី​ដូចខាងក្រោម​នេះ​៖


ចូរ​ចៀសវាង​ការប្រើប្រាស់​របស់របរ​ក្នុងផ្ទះ​រួមគ្នា​ជាមួយនឹង​អ្នកមាន​ជំងឺ​អ៊ុត​ស្វាយ​
ត្រូវការ​លាងដៃ និង​សាប៊ូ​ជាប់​ជានិច្ច​នៅពេល​ប៉ះពាល់​អ្នកជំងឺ ហើយ​ការ​លាងដៃ​នេះដែរ គួរតែ​ធ្វើ​    យ៉ាងហោចណាស់​ក៏​ឲ្យ​បាន ១៥​វិនាទី​។​
ប្រើ​ផលិតផល​លាង​សម្លាប់​មេរោគ ដែល​អាចធ្វើ​ទៅលើ​ទ្វា ទូរស័ព្ទ កញ្ចក់​ជាដើម​។​
សម្រាប់​អ្នកជំងឺ​គួរតែ​ប្រើ​ម៉ាស​បិទមាត់​ជានិច្ច​
ចូរ​ចៀសវាង​ការ​ញ៉ាំ​ដប​ទឹក​ដែល​ប្រើ​រួមគ្នា​ជាមួយ​អ្នកជំងឺ​
ធ្វើយ៉ាងណា​លាង​សម្អាត​បង្គន់​អនាម័យ ឬ​បន្ទប់ទឹក​ឲ្យ​បាន​ស្អាត​ជានិច្ច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com