ពីនេះ ពីនោះ
ព្រះពុទ្ធ​៖ បណ្ឌិត​ពិត​មាន​លក្ខណៈ​៤​យ៉ាង​
03, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បណ្ឌិត គឺ​សំដៅលើ​ជន​អ្នកមាន​ប្រាជ្ញា ឈ្មោះ បណ្ឌា​។ ជន​អ្នកប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ ឬ កាន់​សុចរិត ៤០ ប្រការ ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​ជានិច្ច ឬ អ្នកប្រាជ្ញ​ខាង​ផ្លូវ​សុចរិតយុត្តិធម៌​។ នេះ​បើតាម​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​។



​ចំណែក ព្រះពុទ្ធសាសនា​វិញ ដើម្បី​ក្លាយជា​បណ្ឌិត​ពិតប្រាកដ គឺ​ត្រូវមាន​លក្ខណៈ​៤​យ៉ាង​៖

១) ប្រព្រឹត្ត​ទង្វើ​ល្អ​ខ្លួនឯង​
២) បបួល​អ្នក​ដទៃទៀត ឲ្យ​ធ្វើអំពើ​ល្អ​ជាមួយ​ខ្លួន​ដែរ​
៣) ពេញចិត្ត​ចំពោះ​អ្នកធ្វើ​អំពើ​ល្អ​
៤) សរសើរ​អ្នក​ធ្វើអំពើ​ល្អ  

​ប្រភព​៖ កម្រង​ពាក្យ​អប់រំ​របស់​ព្រះពុទ្ធសាសនា រៀបរៀង​ដោយ ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព   


© រក្សាសិទ្ធិដោយ thmeythmey.com