ពីនេះ ពីនោះ
ជីវិត​គូ​១០០ ឆ្នាំ មិនគួរណា​ជឿ​នូវ​សម្តី​ទាំង ១០​ឃ្លា នេះឡើយ​!
04, Feb 2017 , 7:35 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​សម្រាប់​ប្រជាជន​ខ្មែរ​យើង បញ្ហា​មុខរបរ ស្ថានភាព​ហិរញ្ញវត្ថុ ជម្រើស​របៀប​រស់នៅ និង​បញ្ហា​ថ្ងៃខែ​មិនត្រូវ​គ្នា​តែងតែ​ប៉ះពាល់​ដល់​ប្រជាជន​យើង​ជានិច្ច​ក្នុងការ​ជ្រើសរើស​គូ​អ​នា​គត់ ឬ​គូ ១០០​ឆ្នាំ​។ ក្រៅពីនេះ ការអោយយោបល់​ពី​ក្រុមគ្រួសារ និង​មិត្តភក្តិ​ក៏​ជា​កត្តា​មួយ​ធំដុំ​ចំពោះ​រឿងនេះ​ដែរ​។

 
​យ៉ាងណាមិញ រាល់​ការ​រិះ​គត់​ទាំងឡាយ​ពី​សង្គម​ដែល​យើង​រស់នៅ​មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​ជានិច្ច និង​ដាច់ខាត​ទាំងអស់​ឡើយ​។ ប៉ុន្តែ​មានរឿង​ច្រើនណាស់​ដែល​មនុស្ស​យើង​ច្រើនតែ​និយាយ​ចំពោះ​ចំណងអាពាហ៍ពិពាហ៍​នេះ ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​យល់ច្រឡំ និង​រំខាន​ដល់​ការរស់នៅ​សម្រាប់​គូរ ១០០​ឆ្នាំ​។ ដូច្នេះ​បើសិនជា​សិន​ជា​អ្នក​ទាំងពីរ​ពិតជា​ស្រឡាញ់គ្នា​ច្បាស់លាស់ និង​ចង់យក​គ្នា​ជា​គូ​អនាគត​ដើម្បី​បង្កើត​គ្រួសារ​ដ៏​តូច​មួយ​មែន យក​ល្អ​គួរតែ​ចៀសវាង​ការជឿ​នូវ​សម្តី​ទាំង ១០​ឃ្លា ខាងក្រោម​នេះ​៖
1​.អ្នក​គួរតែ​ស្វែងរក​គូ​អនាគត​ដែល​ល្អឥតខ្ចោះ​
2.​ការឈ្លោះប្រកែក​គ្នា​នឹង​បំផ្លាញ​ចំណងអាពាហ៍ពិពាហ៍​អ្នក​
3​.អ្នក​គួរតែ​ប្រាប់​រឿង​គ្រប់យ៉ាង​ដល់​គ្នា​ទៅវិញទៅមក​
4​.ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សាច់ថ្លៃ​
5​.អ្នក​ត្រូវតែ​ខិតខំ​ធ្វើការ​រកលុយ​សម្រាប់​ចំណងអាពាហ៍ពិពាហ៍​មួយ​នេះ​
6​.ចំណងអាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ច្រើនជាង​ការ​ណាត់​ជួបគ្នា​
​7.ការគ្រប់គ្រង​លុយកាក​អាច​នឹង​បំផ្លាញ​ចំណងអាពាហ៍ពិពាហ៍​មួយ​បាន​
8​.ប្រពន្ធ​ដ៏​ល្អ​ម្នាក់​ត្រូវតែ​បង្កើត​ផ្ទះ​ដ៏​ល្អ​ស្អាត​មួយ​ឲ្យ​បាន​
​9.កាលណា​មនុស្ស​ទាំងពីរ​នាក់​មាន​លក្ខណៈ​ខុសគ្នា​ច្រើនពេក​សុទ្ធតែ​អាច​បំផ្លាញ​ចំណងអាពាហ៍ពិពាហ៍​បាន​ទាំងអស់​
​10.ចំណងអាពាហ៍ពិពាហ៍​នឹង​ផ្លាស់ប្តូរ​អ្នក​ទាំងស្រុង​តែម្តង​។​
 
​មនុស្ស​ដែល​ស្រឡាញ់គ្នា​ពិត គឺ​គេ​មិន​ចាត់ទុក​ឃ្លា ទាំងអស់​ខាងលើ​ក្នុង​ចិត្ត​ឡើយ តែ​គ្រាន់​ចងចាំ​ទុកជា​ការរៀនសូត្រ​ប៉ុណ្ណោះ ព្រមទាំង​កុំ​ឲ្យ​វា​កើតឡើង​ទៅបាន​ហើយ​។ រយៈពេល​យូរៗ​ទៅ អ្នកនឹង​អាច​រៀន​ចេះ​ពី​របៀប​សម្រប​ខ្លួន​ទៅតាម​ទម្លាប់​គ្នា​ទៅវិញទៅមក និង​និយាយប្រាប់​គ្នា​នូវ​រឿង​គ្រប់យ៉ាង​ដែល​អ្នក​អាច​ផ្លាស់ប្តូរ​បាន​ដើម្បី​រស់នៅ​ជាមួយគ្នា​កាន់​តែមាន​សុភមង្គល​ជាមិនខាន​។ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com