ពីនេះ ពីនោះ
កំណាព្យ៖ ពូ​TRUMP កូរ​?
04, Feb 2017 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ពូ​TRUMP កូរ​?
​កំណាព្យ​បទ ព្រហ្មគីតិ​

-​សើរើ​មិន​សំចៃ​
​រាល់​ស្នាដៃ​អ្នក​មុន​សាង​
​ពូ TRUMP ហាក់​ឡើងចាង​
​មិត្ត​ក្បែរ​ខាង​ផ្តើម​អន់ចិត្ត​។​


 
-​បម្រាម​ជនភៀសខ្លួន​
TRUMP លេង​ក្បួន​មិន​អាណិត​
​ព្រំដែន​ជញ្ជាំង​បិទ​
​ថែម​រឹត​ត្បឹ​ត​ទិដ្ឋាការ​។​
 
-​មិន​ខ្វល់​មិត្ត​ថ្មី​ចាស់​
​ទោះ​អ្នកខ្លះ​ខំ​តវ៉ា​
​រិះគន់​TRUMP​យ៉ាងណា​
​អ្នកខ្លះ​ថា​ពូ​TRUMP​កូរ​។​
 
-​ការទូត​នយោបាយ​
TRUMP​ចាប់​កាយ​សើរើ​ប្តូរ​
​រញ្ជួយ​ព្រួយ​NATO
​មិត្ត​ចាស់​ថ្ងូរ​TRUMP​ធ្វើ​ហី​។​
 
-​មុនពេល​បាន​ដំណែង​
​ត្រាំ​ស្រែក​ក្តែ​ង​ថា​ប្តូរ​ថ្មី​
TRUMP ធ្វើតាម​សម្តី​
​គ្មាន​រឿង​អី​ថា​ត្រាំ​កូរ​?
 
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!
 
 
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com