ពីនេះ ពីនោះ
មធ្យោបាយ ១០ យ៉ាង​ដើម្បី​គាត់​ស្រឡាញ់​អ្នក​កាន់តែខ្លាំង និង​រាល់ថ្ងៃ​
05, Feb 2017 , 9:45 am        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នកនិពន្ធ​សៀវភៅ​ជនជាតិ​អាមេរិក​ដ៏​ល្បី​ម្នាក់​ឈ្មោះ Mignon McLaughlin និយាយថា “A successful marriage requires falling in love many times, always with the same person” មានន័យថា ចំណងអាពាហ៍ពិពាហ៍​ដ៏​ជោគជ័យ ត្រូវការ​ការ​លង់​ស្រឡាញ់គ្នា​ច្រើនដង ហើយ​ការស្រឡាញ់​នោះ​គឺ​ចំពោះតែ​មនុស្ស​ដដែលៗ​ទៀត​។

 
​ខ្ញុំ​ចូលចិត្ត​សម្រង​សំណី​មួយ​នេះ​ណាស់ ព្រោះថា ចំណងអាពាហ៍ពិពាហ៍​ដ៏​ជោគជ័យ​មួយ​មិនមែន​មានន័យថា ការចូល​រោង​រៀបការ​ជាមួយគ្នា​គឺ​អស្ចារ្យ​នោះទេ តែ​ទាល់តែ​បន្ថែម​គ្រឿង ដើម្បី​រក្សា​ចំណង​នោះ​ជាប់​រហូត និង​រាល់ថ្ងៃ​ទើប​ហៅថា​អស្ចារ្យ​។ ចំណងអាពាហ៍ពិពាហ៍​ជោគជ័យ ទាល់តែ​មនុស្ស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នោះ​មានការ​លង់​ស្រឡាញ់​ម្នាក់ទៀត​ម្តង​ហើយ​ម្តងទៀត គ្រប់​ជំ​ហ៊ាន និង​រាល់ថ្ងៃ​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ស្រី យើង​អាចធ្វើ​រឿង​ដូចខាងក្រោម​នេះ ដើម្បី​ឲ្យ​ខាង​ប្រុស​លង់​ស្រឡាញ់​អ្នក​កាន់តែខ្លាំង និង​រាល់ថ្ងៃ​បាន​។​
 
​1.ចូលរួម​ធ្វើ​សកម្មភាព​ដែល​គាត់​ចូលចិត្ត​ជាមួយគ្នា​ដូចជា ការលេង​ហ្គេម​វីដេអូ​ជាដើម​
​2.និយាយ​អរគុណ​គាត់​ជានិច្ច​ទោះបីជា​សកម្មភាព​តិចតួច​ក៏ដោយ​
​3.ធ្វើខ្លួន​ឲ្យ​សិច​ស៊ី និង​គួរ​ឲ្យ​ស្រឡាញ់​គ្រប់ពេល​នៅ​ជាមួយគ្នា ឬ​គ្រាន់តែ​ស្លៀកពាក់​សម្លៀកបំពាក់​ពិសេស​ណាមួយ​សម្រាប់​ថ្ងៃ​ពិសេស​រវាង​អ្នក​ទាំងពីរ​
​4.ទុក​សារ​តិចតួច​មួយ​ឲ្យ​គាត់ អា​ជាការ​សរសេរ​លើ Note រួច​ដាក់​លើ​ខ្នើយ​គាត់​ពេលយប់ ឬ​កញ្ចក់​ក្នុង​បន្ទប់ទឹក​ជាដើម​
​5.កាន់​ដៃ​គាត់ ហើយ​អោប​គាត់​ផង​ទោះបីជា​ពេលវេលា​ខ្លី​បន្តិច​ក៏ដោយ​
6.​ថើប​គាត់​គ្រប់ពេល​ចេញទៅ​ធ្វើការ ឬ​ពេល​ត្រឡប់មកផ្ទះ​វិញ​
​7.សួរ​សុខ​ទុក​គាត់ និង​ត្រៀមខ្លួន​សម្រាប់​ការ​ស្តាប់​រាល់​អ្វីដែល​គាត់​និយាយ​ផង​
​8.កុំ​ភ្លេច​ធ្វើ​ច​រឹក​ម្ញិ​ក​ម្ញ​ក់​ដាក់​គាត់​ផង ព្រោះ​វា​នឹងធ្វើ​ឲ្យ​គាត់​ស្រស់ស្រាយ និង​សប្បាយចិត្ត​ដែរ​
​9.រងចាំ​ពេលវេលា​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់​ក្រោយពី​កូនៗ​គេង​រួច ព្រោះ​វា​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​ស្នេហា​របស់​អ្នក​ទាំងពីរ​កាន់តែ​មាន​ពន្លឺ​ជាប់​
​10.ស្នេហា​កើតឡើង​នៅពេលដែល​អ្នកចេះ​និយាយ​សរសើរ​គាត់​គ្រប់​រឿង​ដែល​គាត់​ធ្វើ​រួច​។​
 
​សរុបមក ចំណងអាពាហ៍ពិពាហ​រ៍​អាចជា​រឿង​ច្រើនណាស់​ដែល​ត្រូវធ្វើ ប៉ុន្តែ​វា​តែងតែ​មានតម្លៃ​ជានិច្ច​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ឲ្យ​វា​ក្លាយទៅជា​ចំណុច​មួយ​ដើម្បី​ជួយ​ឲ្យ​អ្នក​ស្រឡាញ់​ប្តី​ជា​រៀងរាល់ថ្ងៃ ហើយ​ស្នេហា​របស់​អ្នក​ទាំងពីរ​នឹង​កាន់តែ​ស៊ីជម្រៅ​ខ្លាំង​ទៅៗ រហូតដល់​បេះ​មិន​ចេញ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com