ពីនេះ ពីនោះ
សេចក្តី​ល្អ ១០ យ៉ាង ដែល​មនុស្ស​ត្រូវធ្វើ​!
05, Feb 2017 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ

​នៅក្នុង​សៀវភៅ​កូន​មាសឪពុក លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស បានលើកឡើង​ពី​សេចក្តី​ល្អ ១០ យ៉ាង ដែល​មនុស្ស​ត្រូវធ្វើ​។


 
​សេចក្តី​ល្អ​ទាំង ១០ យ៉ាង ដែល​លោក​អគ្គបណ្ឌិតបានលើកឡើងនោះ មាន​ដូចខាងក្រោម​៖

ទី ១ ត្រូវជា​អ្នកមាន​សីលធម៌​ប្រចាំ​ខ្លួន 
​ទី ២ ត្រូវ​ស្វែងរក​ការចេះដឹង​ដាក់ខ្លួន 
​ទី ៣ ត្រូវ​គប់​រកតែ​ជាមួយ​មិត្ត​ពិតប្រាកដ​
​ទី ៤ ត្រូវជា​មនុស្ស​ប្រដៅ​បាន​ងាយ 
​ទី ៥ ត្រូវ​ចេះ​ជួយ​កិច្ចការ​អ្នកដទៃ 
​ទី ៦ ត្រូវ​ចេះ​ស្រឡាញ់​ធម៌​សប្បុរស 
​ទី ៧ ត្រូវមាន​ព្យាយាម​ដោយ​អំណត់​អត់ធន់ 
​ទី ៨ ត្រូវមាន​សន្តោស​ចំពោះ​បច្ច័យ​ទាំង ៤ 
​ទី ៩ ត្រូវមាន​ស្មារតី​ដឹង​មុខនាទី​របស់ខ្លួន 
​ទី​១០ ត្រូវ​ដឹង​សេចក្តី​ពិត​របស់​ជីវិត គឺ​ត្រូវ​ដឹងថា គ្រប់​ជីវិត​ដែល​កើត​មកហើយ រមែង​បែកធ្លាយ​ជាធម្មតា ទើប​មិនគួរ​ប្រមាទ​ទុក​ក្នុង​ជីវិត និង​ត្រូវ​រក​ផ្លូវ​ឲ្យ​បាន​ផុត​ទុក្ខ​ដោយ​ការប្រព្រឹត្ត​អំពើ​ល្អ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com