ជាតិ
លោក ជួន សុវណ្ណ ព្រមាន​នគរបាល​ទារលុយ​ថ្លៃ​ពន្លត់អគ្គិភ័យ​
10, Feb 2017 , 9:19 am        
រូបភាព
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជ​ធានីភ្នំពេញ។ រូបថត រឿន ភារុន
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជ​ធានីភ្នំពេញ។ រូបថត រឿន ភារុន
ដោយ:
​ភ្នំពេញ​៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ក្រើនរម្លឹក​ជាថ្មី​ដល់​មន្ត្រីនគរបាល​តាម អធិការដ្ឋាន​នគរបាល​ទាំង ១២​ខណ្ឌ កុំ​ឲ្យ​ទារលុយ​ថ្លៃ​ពន្លត់អគ្គិភ័យ​ពី​ពលរដ្ឋ​។



​ថ្លែង​សន្និបាត​បូកសរុប​សភាពការណ៍ កិច្ចប្រតិបត្តិការ ការងារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឆ្នាំ ២០១៦ និង​ទិសដៅ​ឆ្នាំ ២០១៧ លោក​បង្ហើប​ថា លោក​បានទទួល​ដំណឹង​ខ្លះៗ​ថា មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ ចំនួន បាន​ប្រព្រឹត្ត​សកម្ម​ភាពខុសប្រក្រតី​ការងារ​ពន្លត់​អគ្គិភ័យ ក្នុង​រាជធានី​ភ្នំពេញ កន្លងមក នាំ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ ពលរដ្ឋ​កាន់តែច្រើន​។ ក្រៅពី​ព្រមាន​មន្ត្រី លោក​បាន​បន្ត​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​នឹង​ចាប់ផ្តើម​អនុវត្ត​ច្បាប់​អគ្គិភ័យ ក្នុង​ឆ្នាំ ២០១៧​នេះ ផងដែរ ដើម្បី​រកមុខ និង​ផ្តន្ទាទោស​អ្នកបង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ឡើង​។​

​សំឡេង​លោក ជួន សុវណ្ណ​៖






Tag:
 ជួន សុវណ្ណ​
  អគ្គិភ័យ​
  នគរបាល​
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com