ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របស់​លេង​កូន អាចធ្វើ​ឲ្យ​គេ​គ្រោះថ្នាក់ ... សូម​ប្រយ័ត្ន ហើយ​អ្នក​គួរតែ ...
13, Feb 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​កូនក្មេង​ចូលចិត្ត​របស់​លេង​ណាស់ ហើយ​អ្នក​ក៏​មិន​ដាច់ចិត្ត​ឃើញ​កូន​យំ ហើយ​មិន​ព្រម​ទិញ​ឲ្យ​គេ​នោះដែរ​។ ប៉ុន្តែ មុនពេល​ទិញ និង​ទិញ​ហើយ សូមអ្នក​គិត​អំពី ៖

 
១. កុំ​ទិញ​របស់​លេង​ណា ដែលមាន​ទំហំ​តូច​ជាង​មាត់​របស់​កូន ដើម្បី​ការពារ​គេ​លេប ឬ​ស្លាក់​
 
២. កុំ​ទិញ​របស់​លេង​ដែល​ធ្ងន់ ឬ​មាន​ជ្រុង​មុត​ស្រួច ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូន​
 
៣. ទិញ​របស់​មាន​គុណភាព ដើម្បី​ការពារ​ការ​អា​លែ​ក​ស៊ី និង​បញ្ហា​សុខភាព​នានា​ដល់​ទារក ពិសេស ពេល​បៀម ឬ​ញ៉ាំ​លេង​ជាដើម​
 
៤. ឧស្សាហ៍​លាង និង​ជូត​សម្អាត​របស់​លេង​កូន ដើម្បី​កម្ចាត់​បាក់តេរី​នានា​
 
៥. ប្រមូល​វា​ទុក​ឲ្យ​ស្រួល ក្រោយពេល​កូន​លេង​រួច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com