ពីនេះ ពីនោះ
តើ​ពាក្យ​«​សេណា​រី​យ៉ូ​-Scenario» មានន័យ​ពិតប្រាកដ​ដូចម្តេច​?
13, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​សេណា​រី​យ៉ូ​»​មិនមែនជា​ពាក្យ​របស់​ខ្មែរ​ទេ​។ តាមពិត វា​ជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង scénario ឬ​ភាសា​អង់គ្លេស Scenario​។ ពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ប្រើប្រាស់​ពាក្យ​នេះដែរ តែ​ពេលខ្លះ ចេះតែ​ប្រើ ហើយក៏​មិនសូវ​យល់​អត្ថន័យ​ពិតប្រាកដ​របស់​វា​ដែរ​។ ប្រសិនបើ​គេ​បកប្រែ​ន័យ​ពី​ភាសា​បាំង ឬ​ភាសា​អង់គ្លេស ពាក្យ​នេះ​មានន័យថា ដំណើ​រសាច់​រឿង ឬ​ស្ថានភាព​នៃ​រឿង​អ្វីមួយ​។ ឧទាហរណ៍​៖ ការថត​ភាពយន្ត ត្រូវគោរព​តាម សេណា​រី​យ៉ូ ដែល​បានរៀបចំ​រួចហើយ​។ ឧទាហរណ៍​មួយទៀត​ថា បញ្ហានយោបាយ​មិនល្អ​សព្វថ្ងៃនេះ អាច​នឹង​រក​ច្រកចេញ​តាម សេណា​រី​យ៉ូ ផ្សេងគ្នា​៕


Tag:
 ​ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com