ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ទាំងនេះ​ឲ្យ​បាន នៅពេល​ឈានដល់​អាយុ ៣០​ឆ្នាំ​
13, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​មាន​អាយុ​ក្មេង​វ័យ ជាពិសេស​វ័យ​ជំទង់ វា​ទំនងជា​មិនមាន​អ្វី​ត្រូវការ​ផ្លាស់ប្តូរ​ច្រើន​ឡើយ ព្រោះ​វា​ជា​ពេលវេលា​ដែល​មនុស្ស​ជាច្រើន​ដែល​ត្រូវការ​ស្គាល់ និង​យល់ដឹង​កាន់តែច្រើន​នូវ​អ្វីៗ​ជុំវិញខ្លួន​។ ទោះបីជា​យ៉ាង​ក៏ដោយ បើសិនជា​អ្នក​អាយុ​ដល់ ៣០​ឆ្នាំ​ហើយ វា​ទំនងជា​មានរឿង​ជាច្រើន​ដែល​អ្នក​ត្រូវ​គិតគូរ ជាពិសេស​សុខភាព​។ ដូច្នេះ ដើម្បី​មាន​សុខភាព​កាន់តែ​ល្អ​នៅពេល​ឈានដល់​អាយុ ៣០​ឆ្នាំ​ហើយ យក​ល្អ​គួរតែ​ធ្វើការ​ផ្លាស់ប្តូរ​របៀបរ​ស់​នៅ​ដូចខាងក្រោម​នេះ​៖



    ចៀសវាង​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ដោយផ្ទាល់​លើ​ស្បែក​
    កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ហិ​រៗ​
    ញ៉ាំ​ទឹកដោះគោ​ឲ្យ​បាន​ច្រើន​បន្តិច​
    ឈប់​បារម្ភ​រឿង​ច្រើនយ៉ាង​ពេក​
    ឈប់​ធ្វើខ្លួន​ខឹង​ជាប់​
    កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​លឿន (​បឺ​ហ្គ័​រ សាំង​វិញ ឬ​ភី​ហ្សា​)
    គេង និង​ភ្ញាក់​ឲ្យ​ទៀង​ពេលវេលា​
    របប​អាហារ​គួរតែមាន​សារធាតុ​ល្វីង​ខ្លះ​ដូចជា ស្តៅ ឬ​ម្រះ​ជាដើម​
    ប្រើ​ប្រេងដូង​លាប​លក់​ឲ្យ​បាន​ទៀងទាត់​
    ឈប់​ជក់បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
    ចៀសវាង​ការ​អង្គុយ​យូរៗ​
    ចៀសវាង​ការ​ងូតទឹក​ក្តៅ​ខ្លាំង​
    ម៉ាស្សា​ដោយ​ប្រើ​ប្រេង​ជា​រៀងរាល់​សប្តាហ៍​
    មាន​ទម្លាប់​ញ៉ាំ​ទឹក​មួយ​ពែង​ជា​រៀងរាល់​ម៉ោង​ក្នុងពេល​ធ្វើការ​

​នេះហើយ​គឺជា​ការផ្លាស់ប្តូរ​មួយចំនួន​តូច​ដែល​អ្នក​គួរតែ​ពិចារណា​ធ្វើ​វា​ឲ្យ​បាន​ច្រើន​បំផុត​ក្រោយ​ឈានដល់​អាយុ ៣០​ឆ្នាំ​។ រឿងនេះ​នឹង​ជួយ​ចៀសវាង​នូវ​បញ្ហា​សុខភាព​មួយចំនួន​ដែរ​ដូចជា សក់ស្កូវ រលាក​ក្រពះ ឬ​ស​ដូង​បាត មាន​បញ្ហា​ថ្លើម ជំងឺ​ភ្នែក ។​ល​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com