ពីនេះ ពីនោះ
តើ​ពាក្យ​«​ស្តង់ដា​-Standard»​មានន័យ​ដូចម្តេច​ពិតប្រាកដ​?
14, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​គេ​រក​ពាក្យ​នេះ​នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត គេ​មិនអាច​រកឃើញ​ឡើយ ព្រោះ ពាក្យ​នេះ ជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង ឬ​អង់គ្លេស​។ ភាសា​បារាំង​ថា Standard ហើយ​ភាសា​អង់គ្លេស ក៏​សរសេរ​ដូចគ្នា​ដែរ​គ្រាន់តែ​ការបញ្ចេញ​សំឡេង​ខុសគ្នា​។
​ប្រសិនបើ​គេ​សាកល្បង​បកប្រែ​ពី​ភាសាបរទេស​ទាំងពីរ​ខាងលើ គេ​អាច​ប្រែ​សម្រួល​ថា​«​បទដ្ឋាន​» ឬក៏​អាច​ពន្យល់​បែប​សាមញ្ញ​ថា គោល​កំណត់​កម្រិត​គុណភាព​អ្វីមួយ​។ ឧទាហរណ៍​ថា បទដ្ឋាន កម្រិត​គុណភាព​អប់រំ​នៅ​កម្ពុជា និង​នៅ​អាមេរិក ខុសគ្នា​។ បទដ្ឋាន គុណភាព​ទំនិញ​នៅ​វៀតណាម ខុសគ្នា​ពី​បទដ្ឋាន​ទំនិញ​នៅ​សហភាព​អឺរ៉ុប​។​ល​។




Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com