ពីនេះ ពីនោះ
វៀ​, វារ និង​វា មានន័យ​ខុសគ្នា​ដូចម្តេច​?
15, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​វៀ​» គឺជា​ពាក្យ​មិន​ត្រឹមត្រូវ​ទេ ពោល គឺ​គ្មាន​នៅក្នុង​វចនានុក្រម​ខ្មែរ​។ រីឯ​ពាក្យ​ថា​«​វារ​»(​កិ​) លូន​ដោយ​ប្រវា​។ ឧទាហរណ៍​៖ កូន​ទើប​ចេះ​វារ​។ ត្រឡាច​វារ​ឡើងទ្រើង​។
​ចុះ​ពាក្យ​«​វា​»​វិញ​? ពាក្យ​នេះ​«​វា​»(​បុ​. ស​) មានន័យថា ពាក្យ​សម្រាប់​ប្រើ​ជំនួស​ឈ្មោះ​មនុស្ស​ក្មេង​ជាង ឬ​មនុស្ស​ថ្នាក់​តូច​ទាប​ជាង ឬ​វត្ថុ សត្វ ធម្មជាតិ ជាដើម​។ ឧទាហរណ៍​ថា ហាម​ពួកក្មេង​កុំ​ឲ្យ​«​វា​»​លេង​ទឹក​៕




Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com