ពីនេះ ពីនោះ
មានរឿង​ខ្លះ​ដែល​អ្នក​ត្រូវ​ដឹង មុនពេល​ណាត់ជួប​ជាមួយ​មនុស្ស​ស្រី​ដែលនៅ Single
13, Feb 2017 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​បើ​យើង​ប្រ​មើ​លមើល​ទិដ្ឋភាព​សព្វថ្ងៃនេះ មាន​មនុស្ស​ស្រី​នៅ Single (​នៅ​លីវ ឬ​គ្មាន​សង្សារ​) ច្រើនណាស់ ដែល​ទំនងជា​នឹងធ្វើ​ឲ្យ​មនុស្ស​ប្រុស​ដូចជា​ខ្ញុំ​នេះ ​ពិបាក​នឹង​យកឈ្នះ​ចិត្ត​របស់​នាង​ដើម្បី​ធ្វើជា​សង្សារ​ណាស់​។ ស្ត្រី​ប្រភេទ​នេះ ​ទំនងជា​រស់នៅ​មាន​ភាព​ខ្លាំង​របស់ខ្លួន​ច្រើន ចិត្តល្អ តែ​ក្លាហាន​។ ដូច្នេះ​ បើសិនជា​អ្នកមាន​បំណង​ចង់​ណាត់ជួប​ជាមួយ​ស្ត្រី​ដែល​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​មែន ខ្ញុំ​សូម​ណែ​នាំនូវ​គន្លឹះ​មួយចំនួន​នេះ​សិន​៖

 
​នាង​មាន​ជម្រើស​ច្រើន​
​ដោយសារតែ​នាង​មិនបាន​ណាត់ជួប​ជាមួយ​នរណាម្នាក់​សោះ​យូរហើយ មិនមែន​មានន័យថា នាង​មិនមាន​ជម្រើស​រើស​មនុស្ស​ប្រុស​ឡើយ​។ មានន័យថា នាង​ច្បាស់​ក្នុង​ចិត្ត​ថា នាង​កំពុង​តែមាន​មនុស្ស​ប្រុស​ជាច្រើន​ដែល​ចង់បាន ឬ​ណាត់​ជាមួយ គ្រាន់តែ​នាង​មិនត្រូវ​ការ ឬ​បដិសេធ​ប៉ុណ្ណោះ​។ នាង​ជាម​នុស្ស​ស្រី​ដែល​ចង់បាន​ភាពច្បាស់​ការ​មួយ​ ចំពោះ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ​ពិតប្រាកដ​ម្នាក់​ដែល​ស្រឡាញ់​នាង​ដោយស្មោះ​។ បើសិនជា​អ្នកធ្វើ​ល្អ​ដាក់​នាង​បាន​ត្រឹមត្រូវ នាង​នឹងធ្វើ​ឲ្យ​ជីវិត​អ្នក​ កាន់តែ​ស្រស់បំព្រង​ដែរ​ជាមិនខាន​។ 
 
​នាង​ចូលចិត្ត​ពេលវេលា​របស់​ខ្លួនឯង​ជាង​
​ពិតណាស់ មនុស្ស​ស្រី​ដែល​នៅ Single យូរៗ តែងតែ​ចំណាយ​ពេលវេលា​របស់ខ្លួន​ភាគច្រើន​នៅ​ម្នាក់ឯង ហើយក៏​ពេញ​ចិត្តនឹង​ការធ្វើ​បែបនេះ​ដែរ​។ យ៉ាងណាមិញ នាង​អាច​នឹង​ប្រើពេល​វេលា​ជួប​អ្នក តែ​ក៏​ត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន​ច្រើន​ដែរ​។ ក្រៅពីនេះ នាង​អាច​នឹង​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត ឬ​ដើរ​ទៅណា​មក​ណា​ម្នាក់ៗ​ឯង​ច្រើនជាង​មាន​គ្នា​។ ដូច្នេះ​អ្នក​ត្រូវតែ​ធ្វើយ៉ាងណា​ គោរព​ដល់ពេល​វេលា​ដែល​នាង​ត្រូវការ​ផង​។​
 
​នាង​មិន​ត្រូវការ​លុយ ឬ​ការជួយ​ពី​អ្នក​ឡើយ​
​សូម​ចាំ​ថា មនុស្ស​ស្រី​ដែល​ធ្លាប់តែ​រស់នៅ​តែម្នាក់ឯង តែងតែមាន​ជីវិត​មួយ​ឯករាជ្យ ហើយ​ក៏មាន​សមត្ថភាព​គ្រប់គ្រាន់ ​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​បាន​យ៉ាង​ល្អ ដោយ​មិន​ងាយ​ត្រូវការ​លុយ ឬ​ជំនួយ​ពី​នរណាផ្តេស​ផ្តាស​ឡើយ​។ ដូច្នេះ​បើសិនជា​អ្នក​ចូលចិត្ត​មនុស្ស​ស្រី​ ដែល​តែងតែ​ពឹង​លើ​មនុស្ស​ប្រុស នាង​ទំនងជា​មិនមែនជា​អ្វីដែល​អ្នកត្រូវការ​ឡើយ​។​
 
​នាង​ជាម​នុស្ស​ដែល​មិនចេះ​រករឿង​ច្រើន​ឡើយ​
​មនុស្ស​ស្រី​ដែល​ធ្លាប់តែ​នៅ Single យូរ នឹងមិន​ចូលចិត្តធ្វើ​បច្ចុប្បន្នភាព ​ទៅលើ​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក​ច្រើន​ឡើយ​។ មានន័យថា នាង​គោរព​ទៅលើ​អ្វី​ដែលជា​ភាព​ផ្ទាល់ខ្លួន និង​យល់ច្បាស់​ថា ​ពេលណា​ដែល​អ្នក​មិនមាន​ពេលវេលា​សម្រាប់​នាង​។ នាង​ក៏​នឹង​មិន​ទាមទារ​ឲ្យ​អ្នក​កំដរ​នាង​ដើរ​ទិញ​អ៊ី​វ៉ាន់ មើល​កុន ឬ​ជូន​នាង​ទៅ ឬ​ចេញពី​កន្លែងធ្វើការ​ដែរ​។ ដូច្នេះ​វា​ពិតជា​គុណសម្បត្តិ​យ៉ាង​ធំ​មួយ​ សម្រាប់​អ្នក​គួរ​ពិចារណា​ហើយ​។​
 
​នាង​មាន​ប្រព័ន្ធ​គាំទ្រ​ខាង​ផ្លូវកាយ និង​ចិត្ត​យ៉ាងរឹងមាំ​
​ស្ត្រី​ប្រភេទ​នេះ​ ច្រើន​តែមាន​មិត្តភក្តិ​យ៉ាងច្រើន​ ដែល​នាង​អាច​ទុកចិត្តបាន និង​ហៅ​ដើម្បី​កំដរ​បាន​គ្រប់ពេល​។ ចាប់តាំងពី​នាង​ជាម​នុស្ស​ស្រី Single គ្រប់ពេល​មក នាង​ពិត​ជាមាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយនឹង​ក្រុមគ្រួសារ​ច្រើន​ដែរ ដែល​វា​សុទ្ធសឹងតែ​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ សម្រាប់​ជីវិត​របស់​នាង​។ ដូច្នេះ អ្នកនឹង​ក្លាយទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​ចំពោះ​រឿងនេះ​នៅពេល​បាន​ចូលទៅក្នុង​ជីវិត​របស់​នាង ប៉ុន្តែ​មិនត្រូវ​រំពឹងថា នាង​អាច​ចូលរួម​គាំទ្រ ឬ​ជួយ​អ្នក​បាន​គ្រប់ពេល​អី​។​
 
​នាង​មិនមែន​រក​បុរស​ណា​ដែល​ល្អឥតខ្ចោះ​ឡើយ​
​ដោយសារតែ​នាង​បានរស់នៅ​ក្នុង​ជីវិត​មួយ​យ៉ាង​ពេញលេញ​រួចទៅហើយ ដូច្នេះ​នាង​គ្រាន់តែ​ចង់បាន​បុរស​ម្នាក់​ ដែលមាន​លក្ខណៈ​គ្រប់គ្រាន់ ​សម្រាប់​ចូលរួម​ក្នុង​ដំណើរ​ជីវិត​ជាមួយនាង​ប៉ុណ្ណោះ។ នាងក៏​មិនដែល​រំពឹងថា ​បុរស​ម្នាក់​នោះ ​ជួយ​បំពេញ​ជីវិត​រស់នៅ​របស់នាង​ ឲ្យ​ពេញលេញ​នោះដែរ​។ នាង​គ្រាន់តែ​ចង់បាន​ឲ្យ​មនុស្ស​ម្នាក់ ​ស្រឡាញ់​នាង​ដោយ​ស្មោះត្រង់ និង​ថែរក្សា​នាង​រហូត៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com