ពីនេះ ពីនោះ
តើ​ពាក្យ​«​ស៊ីក្លូ​»​មាន​ឫសគល់​មកពី​ភាសា​អ្វី​? ហើយ​មានន័យ​យ៉ាងដូចម្តេច​?
16, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​គិតថា ពាក្យ​«​ស៊ីក្លូ​»​ជា​ពាក្យ​ខ្មែរ​។ តាមពិត ពាក្យ​«​ស៊ីក្លូ​»​នេះ​ក្លាយ​មកពី​ភាសា​បារាំង​ថា Cyclo-pousse​។ ហើយ​ពាក្យ​«​ស៊ីក្លូ​» នេះ​ទៀតសោត ក្លាយ​មកពី​ពាក្យ​«​ក្រិ​ក​»κυ ́κλος ដែល​មានន័យថា រង្វង់​កង់​។
​នៅក្នុង​ភាសា​បារាំង គេ​អាច​និយាយថា Cyclo ឬ Cyclo-pousse បាន​ដូចគ្នា​។ ប្រសិនបើ​គេ​យក​អត្ថន័យ​នៃ​ពាក្យ Cyclo (​រង្វង់​កង់​) បូក​នឹង​ពាក្យ​បារាំង Pousse (​រុញ​) គេ​ពិតជា​អាច​យល់បាន​ពី​អត្ថន័យ​នៃ​ពាក្យ «​ស៊ីក្លូ​» ដែល​អាច​ប្រែជា​សាមញ្ញ​ថា​«​រុញ​រង្វង់​កង់​»៕




Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com