ពីនេះ ពីនោះ
តើ​ពាក្យ​«​ម៉ូតូ​រ៉ឺម៉ក​»​មាន​ឫសគល់​មកពី​ភាសា​អ្វី​? ហើយ​មានន័យ​ដូចម្តេច​?
17, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​គិតថា ពាក្យ​«​រ៉ឺម៉ក​»​ជា​ពាក្យ​ខ្មែរ​។ តាមពិត ពាក្យ​«​រ៉ឺម៉ក​»​នេះ​ក្លាយ​មកពី​ភាសា​បារាំង​ថា Remorque​។ ប្រសិនបើ​គេ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ វា​អាច​មានន័យថា កន្ទុយ​សណ្តោង​។ ពលរដ្ឋ​ខ្មែរ​ច្រើន​និយាយថា ម៉ូតូ​រ៉ឺម៉ក​។ តាមពិត ម៉ូតូ ក៏​ជា​ពាក្យ​បារាំង​ដែរ ហើយ​វា​មានន័យ​ជា​ភាសា​ខ្មែរ​ថា ទោចក្រយានយន្ត​។ ដូច្នេះ ប្រសិនបើ​ខ្មែរ ចង់​ប្រើប្រាស់​ពាក្យ​ខ្មែរ​ឲ្យ​ត្រឹម​ត្រូវតែ​ម្តងនោះ គេ​ត្រូវ​និយាយថា ទោចក្រយានយន្ត​សណ្តោង ជំនួស ពាក្យ​បារាំង​ថា ម៉ូតូ​រ៉ឺម៉ក ឬ​រ៉ឺម៉ក​ម៉ូតូ​។ ទោះ​ជាមាន​ពាក្យ​ខ្មែរ​ក្តី ក៏​ពលរដ្ឋ​ខ្មែរ​និយម​ប្រើប្រាស់​ពាក្យ​បារាំង ម៉ូតូ​រ៉ឺម៉ក ឬ​រ៉ឺម៉ក​ម៉ូតូ (Moto a remorque) ដែរ​៕




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com