ពីនេះ ពីនោះ
ប្រយ័ត្ន​ខកខ្លួន​ព្រោះ​ផ្កា​១​ទង​!
14, Feb 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ អើយ​រ៉ា (Valentine Day)



-១៤ អើយ​រ៉ា ខែកុម្ភៈ​
​ឃើញ​ជាក់ អើយ​រ៉ា ផ្កា​មួយទង​
​មាន​ខ្លះ អើយ​រ៉ា ធ្វើ​ខុសឆ្គង​
​រំលង អើយ​រ៉ា ប្រពៃណី​។​

-​ប្រាប់​ម៉ែ អើយ​រ៉ា ថា​មក​រៀន​
​ចូល​កៀន អើយ​រ៉ា ប្រុស​ញក់ញី​
​ដើរលេង អើយ​រ៉ា កប់​ស៊េរី​
​ផឹកស៊ី អើយ​រ៉ា ទាំង​ក្មេងខ្ចី​។​

-​លះបង់ អើយ​រ៉ា ខ្លួន​មិន​សាញ​
​បង្ហាញ អើយ​រ៉ា ចិត្តភក្តី​
​ព្រោះ​ផ្កា អើយ​រ៉ា ព្រាន​ជូន​ស្រី​
​គិត​ខ្លី អើយ​រ៉ា ព្រោះ​មោហ៍បាំង​។​

-​មាន​ខ្លះ អើយ​រ៉ា ត្រូវ​រងគ្រោះ​
​ពពោះ អើយ​រ៉ា លំបាក​ខ្លាំង​
​ប្រុស​ចោល អើយ​រ៉ា មុខ​ស្លេកស្លាំង​
​ទុក្ខ​ខ្លាំង អើយ​រ៉ា មាន​ជំងឺ​។​

-​ប្រយ័ត្ន អើយ​រ៉ា ថ្ងៃ​ដប់​បួន​
​នាងនួន អើយ​រ៉ា មិន​ថា​ឌឺ​
​ភ្លេចខ្លួន អើយ​រ៉ា នាង​នឹង​ឈឺ​
​កុំ​ជឿ អើយ​រ៉ា ផ្កា​ប្រុស​ព្រាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com