ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​មិន​ចង់​ឆាប់​ចាស់​ទេ ចូរ​កុំ​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើនពេក​
14, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ដឹង​ទេ​ថា របប​អាហារ​អាចធ្វើ​ឲ្យ​មនុស្ស​យើង​ឆាប់​ចាស់​។ បើសិនជា​អ្នក​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​សារធាតុ​បង្ក​រលាក​ជាប្រចាំ នោះ​វា​អាចធ្វើ​ឲ្យ​ខូចខាត​ដល់​មុខងារ​សម្របសម្រួល​ក្នុង​រាងកាយ និង​កោសិកា​ងាប់​កាន់តែច្រើន កើត​ជំងឺ និង​ស្បែក​ទៅជា​ជ្រីវជ្រួញ​លឿន​ទៀត​។​



​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​គួរតែ​ដល់ពេល​ចៀសវាង​ហើយ​បើសិនជា​មិន​ចង់​បង្កើនល្បឿន​នៃ​ភាព​ចាស់​របស់​ស្បែក​ទេនោះ​៖

•    អាហារ​មាន​ជាតិ​ផ្អែម​ខ្លាំង​
•    អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ច្រើន​
•    អាហារ​ប្រៃ​ពេក​
•    អាហារ​ឆា ឬ​ចៀន​មាន​ជាតិ​ខ្លាញ់​ច្រើន​
•    សាច់​កៃ​ឆ្នៃ​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com