ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នៅ​សុខៗ ហៀរ​ទឹកនោម​សើម​ខោ​? ប្រយ័ត្ន ឲ្យ​មែនទែន វា​ជាស​ញ្ញា​នៃ ...
14, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​ពិបាក ក្នុងការ​គ្រប់គ្រង​ទឹកនោម​មែន​ទេ​? ខាងក្រោម​នេះ គឺជា​អ្វីដែល​អ្នក​គួរតែ​អាន និង​ចែករំលែក​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​បានដឹង​។​



​ទប់​នោម​មិនបាន (​នៅ​សុខៗ នោម​សើម​ខោ​) អាច​កើតឡើង​គ្រប់ពេល ពិសេស ពេល​អ្នក​ក្អក សើច ឬ​កណ្តាស់ ដែល​វា​ពិតជា​ធ្វើ​ឲ្យ​អ្នក​ខ្មាស់​គេ​ខ្លាំងណាស់​។​

​ការ​ទប់​នោម​មិនបាន​បែបនេះ បណ្តាលមកពី​មូលហេតុ​ជាច្រើន រាប់​តាំងពី​ស្រាល រហូតដល់​ធ្ងន់ធ្ងរ​ខ្លាំង​។ ប្រសិនបើ​អ្នក​មិនបាន​បញ្ហា​បែបនេះ មិនត្រូវ​ទុក​យូរ​ឡើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ហើយ​ការព្យាបាល​មួយចំនួន អាចជួយ​អ្នក​បាន​។​

-    ទប់​នោម​មិនបាន​ដោយសារ​ស្ត្រេ​ស ៖ កើតឡើង​ពេលដែល​អ្នក​លេច​នោម ពេល​ក្អក ឬ​កណ្តាស់​។ ពេល​អ្នក​សង្កត់​លើ​ប្លោកនោម វា​ក៏​អាច​លេច​ចេញមក​ដែរ​។​

-    ទប់​នោម​មិនបាន​ដោយសារ​តួនាទី​របស់​វា ៖ គឺ​ដោយសារតែ​បញ្ហា​សុខភាព​។​

-    រាន់​នោម​ខ្លាំង (​មិនអាច​ទប់​ជាប់​) ៖ គ្រាន់​តែមាន​អារម្មណ៍​ថា ចង់ទៅ​នោម វា​ក៏​ហូរ​មក​ចេញ​ភ្លាម ដែល​ធ្វើ​ឲ្យ​អ្នក​លេច​ទឹកនោម​តិចតួច ឬ​សើម​ខោ​តែម្តង ដែល​វា​ច្រើន​កើត​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​។​

-    លេច​នោម​រហូត ៖ មានន័យថា ប្លោកនោម​របស់​អ្នក​បន្ត​ស្រក់​ទឹកនោម តិចៗ​ចេញ​ជាប់​រហូត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com