ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង​អស្ចារ្យ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី​ត្រប់វែង​
15, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រប់វែង​ត្រូវបាន​ប្រជាជន​ខ្មែរ​យើង​ចាត់ទុកថា​ជា​បន្លែ​ដ៏​ស្រស់ស្អាត​មួយ​ប្រភេទ ហើយក៏​ពេញនិយម​បំផុត​ក្នុង​ការធ្វើជា​ម្ហូប​ទទួលទាន​ដែរ​។ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ដល់​អាហារ​ប្រចាំថ្ងៃ វា​ទំនងជា​មិនសូវមាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​អំពី​ភាព​អស្ចារ្យ​របស់​វា​។



​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
​ត្រប់វែង​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​កាបូ​អ៊ី​ដ្រា​តរលាយ​ទាប​។ ដូច្នេះ​វា​ពិត​ជាមាន​ប្រយោជន៍​ណាស់​ក្នុងការ​សម្របសម្រួល​ដ​ល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​គ្រប់គ្រង​ដល់​ការ​បឺត​ស្រូប​ជាតិ​ស្ករ និង​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​

​មាន​ប្រយោជន៍​សម្រាប់​ខួរក្បាល​
​ត្រប់​វ៉ែ​ង​មាន​សារធាតុ Phytonutrients ដែល​ជួយ​ការពារ​ដល់​ភ្នាស់​របស់​កោសិកា​កុំ​ឲ្យ​មានការ​ខូចខាត និង​ជំរុញ​ដល់​ការចងចាំ​បាន​កាន់តែ​ល្អ​។​

​ជួយ​សម្រក​ទម្ងន់​
​ត្រប់​វ៉ែ​ង​មាន​ជាតិ​ទឹក​ខ្ពស់ និង​កាឡូរី​ទាប​។ រឿងនេះ​នឹងធ្វើ​ឲ្យ​វា​ក្លាយទៅជា​អាហារ​ផ្តល់​សុខភាព​យ៉ាង​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​។​

​មាន​សមត្ថភាព​សម្លាប់​បាក់តេរី​
​ត្រប់វែង​មាន​វីតាមីន C យ៉ាង​ល្អ​ដែល​ធ្វើ​ឲ្យ​វា​អាច​កំចាត់​ប្រភព​នៃ​បាក់តេរី និង​វីរុស​បាន​យ៉ាង​អស្ចារ្យ​។​

​ជួយ​ផ្តាច់​បារី​
​ត្រប់វែង​មាន​ជាតិ​នីកូទីន​តិចតួច​ដែល​អាចជួយ​ដល់​អ្នក​ចង់​ផ្តាច់​បារី​បាន​បន្តិច​ម្តងៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com