ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​គួរ​ធ្វើ​បែបណា​នៅពេល​មាន​អា​ការៈឈឺចាប់​នៅ​កញ្ចឹងក​?
16, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺចាប់​នៅ​ម្តុំ​កញ្ចឹងក អាច​បង្កឡើង​ដោយ​ជំហរ​រាងកាយ​មិនល្អ​។ ដូច្នេះ​ចូរ​ប្រាកដថា ជំហរ​រាងកាយ​អ្នក​ធ្វើបាន​ត្រឹមត្រូវ​ផង​ជាពិសេស​ពេល​អង្គុយ និង​ឈរ​។ ដើម្បី​ជួយ​សម្រួល​ដល់​ការឈឺ​កញ្ចឹងក និង​កាត់បន្ថយ​អាកា​រៈ​នេះ​បាន យក​ល្អ​គួរតែ​ធ្វើតាម​វិធី​ដូចខាងក្រោម​នេះ​៖



    ចូរ​ធ្វើយ៉ាងណា​ទាំង​អង្គុយ និង​ឈរ ត្រូវតែ​ឲ្យ​ត្រគាក ស្មា និង​ត្រចៀក​ស្ថិតក្នុង​បន្ទាត់​មួយ​ត្រង់​
    ឧស្សាហ៍​សម្រាក តាមរយៈ​ការ​ងើប​ចេញពី​កៅអី​ដើរ​ចុះឡើង​
    លើក​កញ្ចក់​កុំព្យូទ័រ​ឲ្យ​ត្រូវ​គ្នា​នឹង​ភ្នែក ដើម្បី​ចៀសវាង​ការ​អោន ឬ​ងើយ​។​
    ចូរ​មាន​ទម្លាប់​អង្គុយ​ពឺ​ង​ទ្រូង​ដើម្បី​រក្សា​ជំហរ​ល្អ​ដល់​រាងកាយ​។​
    ពេល​និយាយ​ទូរស័ព្ទ​កុំ​ព្យាយាម​ដាក់​វាគៀ​ប​ជាប់​នឹង​មុខ​និង​ស្មា​ឲ្យ​សោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com