ជាតិ
សិល្បះ
ល្ខោនស្បែក​ធំ​រឿង​រាមកេរ្តិ៍ ត្រូវ​សម្តែង​ជូន​សាធារណជន​ដោយ​ឥតគិតថ្លៃ នៅ​បណ្ណាល័យ​ជាតិ​
21, Feb 2017 , 9:47 am        
រូបភាព
​ប្រសិនបើ​លោកអ្នក​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ សូម​លោកអ្នក​ចូលរួម​គាំទ្រ និង​ទស្សនា​ដោយ​ឥតគិតថ្លៃ ការសម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ​រឿង រាមកេរ្តិ៍ នៅ​ទីធ្លា​បណ្ណាល័យ​ជាតិ​។ ការសម្តែង​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៧​ដល់​ម៉ោង​៨​យប់​នៃ​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​។​



​ល្ខោន​ស្រមោល​ស្បែក​ធំ ដែល​បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​នៃ​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​២០០៥ នឹងត្រូវ​សម្តែង​ដោយ​ក្រុម​សិល្បករ​នៃ​សមាគម​សិល្បករ​គោកធ្លក​។​
​លោក ភឿង កុម្ភៈ ប្រធាន​សមាគម​នេះ បាន​ចំណាយ​ពេលវេលា​៣​ឆ្នាំ​ដើម្បី​ស្រាវជ្រាវ​អំពី​រឿង​រាមកេរ្តិ៍ ហើយ​ដើម្បី​ប្រែ​សម្រួល និង​សរសេរ​រឿងបុរាណ​នេះ​ឡើងវិញ​សម្រាប់​សម្ដែង​ជា​ទម្រង់​ល្ខោន​ស្រមោល​ស្បែក​ធំ​ពី​ដើម​ដល់​ចប់​ក្នុង​រយៈពេល​៤​ម៉ោង​៣០​នាទី​។



​គម្រោង​រឿង​រាមកេរ្តិ៍ ដែល​ត្រូវ​សម្តែង​ក្នុង​ទម្រង់​ល្ខោន​ស្រមោល​ស្បែក​ធំ​នេះ បានទទួល​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ ក្រសួង​អប់រំ និង​អង្គការ​យូណេស្កូ​។ តួកុន​ហូលីវូត​របស់​អាមេរិក អ្នកស្រី អេ​ន​ជេ​ល​លី​ណា ចូ​លី (Angelina Jolie) ក៏បានផ្តល់​ការគាំទ្រ​គម្រោង​ល្ខោនស្បែក​ធំ​រឿង​រាមកេរ្តិ៍​នេះដែរ​៕

សូមទស្សនាវីដេអូ៖


Tag:
 ​ស្បែក​ធំ​
  រាមកេរ្តិ៍
  គោកធ្លក
© រក្សាសិទ្ធិដោយ thmeythmey.com