ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើដូចម្តេចទើបដឹងថា កូនខ្ញុំគ្រប់ ខ្វះ ឬលើសគីឡូទៅ?
× ងាយស្រួលណាស់ គឺអ្នកមើលទម្ងន់កូន ប្រៀបធៀបជាមួយនឹងអាយុ ដែលមាននៅលើសៀវភៅលឿង (បណ្ណផ្តល់វ៉ាក់សាំង) គឺដឹងហើយ។
យ៉ាងណាមិញ គ្រូពេទ្យជំនាញ ក៏អាចប្រាប់អ្នកច្បាស់លាស់បានដែរ ថាតើកូនរបស់អ្នកមានគីឡូដែលមានសុខភាពល្អដែរឬទេ ដោយគិតទៅលើ BMI (កម្ពស់ និងទម្ងន់)។
BMI គឺជាវិធីសាស្យ្រដ៏ល្អ ក្នុងការចង្អុលបង្ហាញអំពីគីឡូ និងកម្ពស់ សម្រាប់មនុស្សគ្រប់គ្នា មិនថាកូនក្មេង ឬមនុស្សចាស់នោះទេ។
បន្ទាប់ពីដឹងច្បាស់ហើយ អ្នកគួរតែត្រួតពិនិត្យលើការរស់នៅ ការហាត់ប្រាណ និងការទទួលទានរបស់កូនអ្នកសារជាថ្មី ដើម្បីជួយឲ្យគេមានទម្ងន់សមស្រប និងមានសុខភាពល្អ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com