ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​ដែល​ល្អ​បំផុត សម្រាប់​អ្នកមាន​អា​ការៈឈឺ​សន្លាក់​
01, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ឈឺសន្លាក់​សូម​កុំអាល​អស់សង្ឃឹម​អី ព្រោះ​យើង​មាន​ប្រភេទ​ផ្លែឈើ​ជាច្រើន​ដែល​ស័ក្តិសម​នឹង​អ្នក​ហើយ​។ សព្វថ្ងៃនេះ ថ្វីបើ​ស្ថិតិ​នៃ​អ្នក​ឈឺសន្លាក់​មិនទាន់​ដឹងថា​មាន​ប៉ុន្មាន​នៅឡើយ ប៉ុន្តែ​តាម​ទិដ្ឋភាព​ជាក់ស្តែង ក៏ដូចជា​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ឃើញថា មាន​អ្នកជំងឺ​ឈឺសន្លាក់​ច្រើន​គួរសម​។ ចំពោះ​អ្នក​ដែល​និយម​នឹង​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏មាន​ច្រើន​ដែរ ប៉ុន្តែ​យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​មក​វិធី​ធម្មជាតិ​វិញ​បើសិនជា​អាចធ្វើ​បាន​។​



​ផ្លែឈើ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ម​យ​យ​ក្នុងការ​បំបាត់​អា​ការៈឈឺចាប់​នៅ​សន្លាក់​តាមបែប​ធម្មជាតិ​។ វីតាមីន​របស់​ផ្លែឈើ​ត្រូវបាន​គេ​ស្គាល់​ថា ជា​អង់​ទី​អុកស៊ីដ​ង់​ដែល​អាចធ្វើ​ការបន្ថយ​ការ​រលាក​ក្នុង​រាងកាយ និង​បំបាត់​ការឈឺចាប់​ថែមទៀត​។ ខាងក្រោម​នេះ​គឺជា​ផ្លែឈើ​ល្អៗ​មួយចំនួន​ដែល​អាច​ញ៉ាំ​ដើម្បី​គ្រប់គ្រង​ការ​រលា​កបាន​៖

ផ្លែ​បឺ​រី​ពណ៌​ខៀវ​ផ្ទុក​ទៅដោយ​សារធាតុ Anthocyanin ខ្ពស់ ដែល​វា​ជា Phytonutrients សម្រាប់​ជួយ​ដល់​ការផលិត​កូ​ឡា​ជែ​ន​ដើម្បី​ពង្រឹង​ដល់​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​។ ការ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវមួយ​កូនចាន​ចង្កឹះ​រាល់ថ្ងៃ​អាចជួយ​ការពារ​ការខូចខាតរ​បស់​ជាលិកា​បាន​។​
ស្ត្រ​បឺ​រី ត្រូវបាន​គេ​រកឃើញថា​ជួយ​កាត់បន្ថយ​កម្រិត​សារធាតុ C-reactive Protein (CRP) ដែល​វា​ជា​កម្រិត​នៃ​ការ​រលាក​ក្នុង​រាងកាយ ហើយក៏​ជា​រឿង​នាំ​ឲ្យ​ឈឺ​ក្នុង​សន្លាក់​ដែរ​។​
ផ្លែឈើ​រី​មាន​សារធាតុ Phytochemicals ខ្ពស់ ដែល​អាច​បន្ថយ​ការ​រលា​កបាន​។​
ផ្លែ​ប៉ោម​សម្បូរ​អង់​ទី​អុកស៊ីដ​ង់ និង​អាច​បន្ថយ​កម្រិត CRP បាន​។ អ្វីដែល​កាន់តែ​មាន​ប្រយោជន៍​បំផុត​នោះ​គឺ​សម្បក​របស់​ផ្លែ​ប៉ោម​តែម្តង ដូច្នេះ​គួរតែ​ញ៉ាំ​វា​ឲ្យ​បាន​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com