ពីនេះ ពីនោះ
តើ​គេ​សរសេរ​ខេត្តក្រចេះ​ជា​អក្សរ​ឡាតាំង​យ៉ាងដូចម្តេច​? Kratié ឬ Kratie?
01, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​គេ​សរសេរ​ជា​ខ្មែរ​មិន​លំបាក​ទេ គឺ​ខេត្ត ក្រចេះ​។ តែ​ពេល​ចាប់ផ្តើម​សរសេរ​ជា​អក្សរ​ឡាតាំង គឺ​លំបាក​ណាស់​។ បើ​យកតាម​សំនាង ឬ​លំនាំ​បែប​បារាំង គឺ​គេ​សរសេរ Kratié​។ តែដោយសារ​កម្ពុជា​នាពេល​ប​ច្ចុ​ប​ប្បន្ន​នេះ គ្របដណ្តប់​ដោយ​ភាសា​អង់គ្លេស​។ សំណេរ​ជា​ឡាតាំង​នៃ​ខេត្តក្រចេះ​ចាប់ផ្តើម​វិ​វត្ត​ពី​ពាក្យ Kratié មក Kratie​។
តើ​មួយណា​ត្រឹមត្រូវ​? សារព័ត៌មាន​ថ្មីៗ​មិន​ហ៊ាន​ផ្តល់​ចម្លើយ​ពិតប្រាកដ​ទេ ព្រោះ មិនទាន់មាន​ឯកសារ​ផ្លូវការ​ណាមួយ​កំណត់​ការខុស​គ្នា​នៅឡើយ​ទេ​៕




Tag:
 អក្ខរាវិរុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com