ជាតិ
លោក ប្រាក់ សុខុន បង្ហាញ​លទ្ធផល​កំណែទម្រង់​ដ៏​ជោគជ័យ​របស់ខ្លួន​នៅ​ក្រសួងការបរទេស​
28, Feb 2017 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន បានចេញ​ផែន ការ កែទម្រង់​ក្រសួងការបរទេស​ក្រោម​របស់លោក ៣​ចំណុច​នោះ គឺ ១, កែលម្អ​អារម្មណ៍ និង​ទឹកចិត្ត​មន្ត្រី ក្រ​សួ ង  ២,​កែលម្អ​ទំនាក់ទំនង​ជាមួយ​ស្ថានទូត ស្ថាន​តំណាង អង្គការ​អន្តរជាតិ​នានា​ប្រចាំ​នៅ​កម្ពុជា និង​៣, ពង្រឹង​យន្តការ​សម្របសម្រួល​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័ន​នានា​។​



​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​ការ បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន លើក ឡើង​ថា ការផ្លាស់ប្តូរ​ស៊ីជម្រៅ​នេះ គឺជា​ពហុ​វិស័យ​ក្នុង​គោលដៅ​កែលំអ​អារម្មណ៍ និង​ទឹកចិត្ត​ការងារ​របស់ មន្ត្រីការទូត មន្ត្រីរាជការ និង​បុគ្គលិក​ផ្ទាល់​របស់​ក្រសួង ដើម្បី​ឲ្យ​កិច្ចការ​បម្រើ និង​ការពារ​ផលប្រយោជន៍ ជាតិ និង​ប្រជាពលរដ្ឋ​ប្រកបដោយ​សន្ទុះ​ថ្មី ផ្អែកលើ​គុណ​តំលៃ​នៃ​តម្លាភាព សមភាព សមត្ថភាព និង​គុណស​ម្ប​តិ្ត​។​

​រីឯ ការកែលម្អ​ទំនាក់ទំនង​ជាមួយ​ស្ថានទូត ស្ថាន​តំណាង អង្គការ​អន្តរជាតិ​នានា​ប្រចាំ​នៅ​កម្ពុជា​វិញ លោក មានបំណង​ឲ្យ​ទំនាក់ទំនង​នេះ​ក្លាយជា​ទំនាក់ទំនង​រវាង​ដៃគូ​ពិតប្រាកដ និង​ឈរលើ​មូលដ្ឋាន​នៃ​ការគោរពគ្នា ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​។​

​ចំពោះ​ការកែលម្អ​ពង្រឹង​យន្តការ​សម្របសម្រួល​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័ន​នានា លោក​មាន​គោលដៅ​ធា នា​ដោយ​ពេញលេញ​នូវ​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​ក្រសួង​ក្នុងឋានៈ​ជា​តួអង្គ​ស្នូល​នៃ​កិច្ច​សហ ប្រតិ ប​ត្តិ​ការ​អន្តរជាតិ​។​

​លើសពីនេះ​ទៀត លោក​រដ្ឋមន្ត្រី​ចូលកាន់​តំណែង​ក្នុង​ខែមេសា​ឆ្នាំ​២០១៦​កន្លងទៅ​រូបនេះ បន្ត​លើកឡើងថា ការ​កំណែទម្រង់​នេះ​ទាមទារ​ការប្តេជ្ញា​កែសម្រួល​ល​រចនាសម្ព័ន្ធ​របស់​ក្រសួង​តប​ទៅនឹង​តម្រូវការ​ការងារ ក្នុងនោះ រួមមាន ការបង្កើត​វិទ្យាស្ថាន​ជាតិ​មួយ ដើម្បី​បណ្តុះបណ្តាល​អ្នកការទូត និង​ទំនាក់ទំនងអន្តរជាតិ​ផងដែរ​។ ចំពោះ​ការកែសម្រួល​ផ្នត់គំនិត និង​ឥរិយាបទ​ការងារ​វិញ លោក​ថា ជាការ​កំណត់​យកសម ភាព តម្លាភាព សមត្ថភាព និង​តម្កល់​ប្រយោជន៍​សមូហភាព​ជាធំ​។​

​បន្ថែម​លើសពីនេះ លោក​រដ្ឋមន្ត្រី​បាន​បន្ត​លើកឡើង​ពី​ការកែលម្អ​លក្ខខណ្ឌ​ការងារ​ដែរ ដោយ​លោក​បានចេញ​ផែនការ​នោះ មានការ​ដំឡើង​ប្រាក់បៀវត្ស ថ្លៃឈ្នួល​ផ្ទះ កែសម្រួល​ប្រាក់​ចំណាយ​ទូទៅ​របស់​ស្ថាន តំណាង​របស់​កម្ពុជា​ប្រចាំ​នៅ​បរទេស​ផ្តល់​មកវិញ​នូវ​ប្រាក់ឧបត្ថម្ភ​សហព័ទ្ធ និង​កូន​ដល់​មន្ត្រីការទូត​នៅ ក្រៅប្រទេស រួមទាំង​ការផ្តល់ប្រាក់​រង្វាន់​ប្រចាំខែ​ដល់​មន្ត្រី​បុគ្គលិក​ក្នុងស្រុក​សមរម្យ និង​​ផ្តល់​មធ្យោបាយ​បំពេញការងារ​ប្រចាំថ្ងៃ​តាម​តម្រូវការ​។​
 
​ចំពោះ​ការកែលម្អ​ទំនាក់ទំនង​ជាមួយ​ដៃគូ​នានា ប្រព័ន្ធ​សារពត៌មាន សាធារណៈជន លោ​កថា​លោក​បាន ផ្តល់​ព័ត៌មាន​ទៀងទាត់​ទាន់ពេល ពិសេស​តាមរយៈ​គេហទំព័រ (website) ថ្មី​របស់​ក្រសួង ការចងក្រង​ជា​ក្រុម​រវាង​ថ្នាក់ដឹកនាំ​ក្រសួង និង​ឯកអគ្គរាជទូត​នៅក្រៅ​ប្រទេស ដើម្បី​ចែករំលែក​ព័ត៌មាន និង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​ក្តៅៗ​របស់​ពិភពលោក​ឲ្យ​បាន​ទាន់ពេលវេលា​៕


Tag:
 ប្រាក់ សុខុន​
  ការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com