កីឡាជាតិ
ជាតិ
Choe Myong Ho និង ច្រឹង ពលរដ្ឋ ជួយ​ទ័ព​លត់​បឹងកេត ៣-០
02, Mar 2017 , 9:14 am        
រូបភាព
ដោយ:
​ពីរ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong Ho និង​មួយ​គ្រាប់​របស់​ខ្សែបម្រើ ច្រឹង ពលរដ្ឋ បាន​ជួយ ក្រុ ម ក្រសួងការពារជាតិ​លត់​ក្រុម​ការពារ​ជើងឯក​បឹងកេត​អង្គរ ៣-០ នា​ការប្រកួត​លើក​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក កំពូល​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១ មីនា នៅ​ពហុ​កី​ដ្ឋា​ន​ជាតិ​។



​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong Ho បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​ក្រសួងការពារជាតិ​នៅ​នាទី​៦ បន្ទាប់មក​ខ្សែប្រយុទ្ធ​រូបនេះ បានសម្រេច​គ្រាប់​ទី​២ ដើម្បី​ជួយ​ក្រសួងការពារជាតិ​ឲ្យ​នាំមុខ ២-០ លើ​ក្រុម​ការពារ តំណែង​ជើងឯក​បឹងកេត​អង្គរ​ត្រឹម​នាទី​១២​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​បឹង​បង្កើន​ការ​វាយ​យ៉ាងខ្លាំង ប៉ុន្តែ​នៅតែ មិនអាច​ទម្លុះ​សំណាញ់​ទី​របស់​ក្រសួងការពារជាតិ​។

​ការប្រកួត​ដំណើរការបាន​ប្រមាណ​ជាជាង​១០​នាទី​ខ្សែបម្រើ ច្រឹង ពលរដ្ឋ បាន​ទាត់​បាល់​ទម្លុះ​សំណាញ់​ទី បឹង កេ​ត​អង្គរ​យ៉ាង​ល្អ ដើម្បី​ជួយ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​នាំមុខ ៣-០ នៅ​នាទី​៣០​មុន​ចប់​វគ្គ​ទី​១​។ ទោះបី​មានការ វាយបក​ដាក់គ្នា​ទៅវិញ​មក​យ៉ាងណាក៏ដោយ តែ​ក្រុម​ទាំងពីរ​មិនអាច​ទម្លុះ​សំណាញ់​ទី​គ្នា​នោះឡើយ ដោយ​រក្សា លទ្ធផល ៣-០ រហូត​ចប់​វគ្គ​ទី​២​។​

​ជ័យជម្នះ ៣-០ នេះ​បាន​ជួយ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​ឡើងមក​លំដាប់​ទី​៣​ក្នុង​តារាង​ដោយមាន​៤​ពិន្ទុ បន្ទាប់ពី ភ្នំពេញ​ក្រោ​ន​ដែល​ឈរ​កំពូល​តារាង​ដោយមាន​៦​ពិន្ទុ និង​អគ្គស្នងការ​នគរ​ដែល​ឈរ​លេខ​២ ដោយមាន​៤​ពិន្ទុ​។ ការបរាជ័យ​នេះ​ធ្វើ​ឲ្យ​ការពារ​តំណែង​ជើងឯក​បឹងកេត​អង្គរ​មានតែ​១​ពិន្ទុ​សម្រាប់​ពីរ​ប្រកួត​របស់ខ្លួន​៕


Tag:
 បាល់ទាត់​
  Cambodian League 2017
  បឹងកេត​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com