ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​កាន់តែ​សុញ​
03, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ចាស់​ទៅតាម​អាយុ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា និង​ប្រែប្រួល​ច្រើន​ដល់​រាងកាយ និង​សារ​ធាតុគីមី​ជាច្រើន​ក្នុង​ខួរក្បាល ដែល​អាច​ផ្តល់​ជា​ផលប៉ះពាល់ ឬ​ផ្តល់​ផល​អវិជ្ជមាន​លើ​ជំនាញ​នៃ​ភាព​ឆ្លាត​វ៉ៃ ការចងចាំ និង​ផ្សេងៗ​ទៀត​។ យ៉ាងណាមិញ រឿងនេះ​មិនមែន​មានន័យថា អ្នក​មិនអាច​ធ្វើ​អ្វី​បាន​ដើម្បី​ពន្យា​ពេលវេលា​នៃ​ភាព​ចាស់​របស់​ខួរក្បាល​ឡើយ​។ ប៉ុន្តែ​អ្វីដែល​កាន់តែ​សំខាន់​នោះ​គឺ​ត្រូវ​លះបង់​ទម្លាប់​ខាងក្រោម​នេះ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​បាន ព្រោះ​វា​ជា​មូលហេតុ​នាំ​ឲ្យ​ខួរក្បាល​កាន់តែ​សុញ​។ ទម្លាប់​ទាំងនោះ​មានដូចជា​៖



    ចូលចិត្ត​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើនពេក​
    ញ៉ាំ​អាហារ​លឿន (Fast Food)
    ការរស់នៅ​ក្នុង​កន្លែង​ដែលមាន​បរិយាកាស​អួរ​អាប់ ឬ​មាន​ផ្សែង​ពុល​ច្រើន​
    ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
    ជក់បារី​
    គេង​ពេលយប់​មិន​គ្រប់​
    រស់នៅ​បែប​ស៊ី​ដេកៗ​
    មិន​ធ្វើ​សកម្មភាព​ទាំងឡាយណា​ដែល​ត្រូវ​ការប្រើ​ខួរក្បាល​ច្រើន​
    ស្ត្រេ​ស​ជាប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com