ពីនេះ ពីនោះ
តើ​ពាក្យ​«​រឹង​» និង​«​រ៉ឹង​» មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
04, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖



​រឹង (​គុ​) មានន័យថា មិន​ទន់​,​មិន​ទ្រុឌ​,​មិន​ជត​,​មិន​ពាប់​,​មិនពៀច​,​មិន​រវ៉ែតរវ៉ត​,​មិន​រង៉ិករង៉ក់​។​ល​។
​រ៉ឹង មានន័យថា ប្រញាប់ បង្គាប់បញ្ជា បង្គាប់​ឲ្យ​ឆាប់​។ ពាក្យ​នេះ ច្រើន​ប្រើ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​«​តឹង​»​។
តឹងរ៉ឹង មានន័យថា តឹង​ខ្លាំង តឹង​ណាស់ តឿន​ឬ​បង្ខំ​យ៉ាងខ្លាំង​។

​ឧទាហរណ៍​៖ ជំពាក់​ប្រាក់​គេ ហើយ​មិន​សង ទាល់តែ​គេ​ធ្វើ​តឹងរ៉ឹង​ខ្លាំង ទើប​ព្រម​សង​គេ​វិញ​៕   


Tag:
 រឹង​
  ​រ៉ឹង​
© រក្សាសិទ្ធិដោយ thmeythmey.com