ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជីវជាតិ​ដែល​ស្បែក​ត្រូវការ​បំផុត តែ​អ្នក​បែរជា​មិនសូវ​ដឹង​ទៅវិញ​
03, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែល​ជីវជាតិ និង​អង់​ទី​អុកស៊ីដ​ង់​គឺជា​របស់​ដ៏​សមខាន់បំផុត​សម្រាប់​សុខភាព​ស្បែក​នោះ តែ​បើសិនជា​ប្រព័ន្ធ​បញ្ចេញ​ចោល​របស់​រាងកាយ​ធ្វើការ​មិនបាន​ល្អ​ផង ដូច្នេះ​ស្បែក​នឹង​នៅតែ​ប្រើ​ជាតិពុល​ទាំងនោះ​ទៀត រហូតដល់​កើតជា​ស្នាម​ជាំ និង​កន្ទួល​រមាស់​លើ​ស្បែក​កាន់តែច្រើន​។ ក្រៅពីនេះ ពោះវៀន​ដែល​ខូចខាត និង​រលាក នឹង​ទប់ស្កាត់​ការ​បឺត​ស្រូប​ជីវជាតិ​ពី​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​បំបាត់​ភាព​ជ្រីវជ្រួញ​របស់​ស្បែក​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​ជីវជាតិ​ជាច្រើន​ដែល​ស្បែក​ត្រូវការ​ជា​ចាំបាច់ ប៉ុន្តែ​មនុស្ស​មួយចំនួនធំ​ពិតជា​មិនទាន់​ដឹង​អំពី​រឿងនេះ​នៅឡើយ​ទេ​ដូចជា​៖



ផ្លែ​បឺ​រី​ដែលមាន​ពណ៌​ចម្រុះ​ច្រើន​គឺមាន​ជាតិ​អង់​ទី​អុកស៊ីដ​ង់​ខ្ពស់ សម្រាប់​ប្រឆាំងនឹង​ភាព​ចាស់ និង​ការខូចខាត​របស់​ស្បែក​។​

វីតាមីន A គឺជា​វិ​តា​មីន​ដែល​រលាយ​ក្នុង​ខ្លាញ់ ហើយក៏​សំខាន់​ក្នុងការ​បង្កើត និង​ជួសជុល​ជាលិកា​ផងដែរ​។ ប្រភព​ដ៏​ល្អ​របស់​វា​មាននៅ​ក្នុង ថ្លើម​សត្វ បន្លែ​ពណ៌​បៃតងចាស់ ដំឡូងជ្វា​ជាដើម​។​

ញ៉ាំ​អាហារ​សម្បូរ​ជាតិ​វីតាមីន C ព្រោះ​វា​អាចជួយ​ភ្ញោ​ច​ដល់​កូ​ឡា​ជែ​ន​ដើម្បី​បង្កើន​ភាពយឺត​របស់​ស្បែក​។​

ចូរ​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់​ឲ្យ​បាន​ច្រើន ព្រោះ​វា​មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក ពង្រឹង​ដល់​ស្រទាប់​ការពារ​របស់​ស្បែក ផ្តល់​សំណើម និង​រូបរាង​ស្អាត​។​

វីតាមីន E គឺជា​អង់​ទី​អុកស៊ីដ​ង់​ដែលមាន​ជាប់ទាក់ទង​នឹង​សុខភាព​បំផុត ព្រោះ​វា​ជួយ​ការពារ​ស្បែក បង្ការ​ការ​រលាក និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​។ អ្នក​អាចរ​កវា​បាន​នៅក្នុង​ស្ពៃ​ស្ពី​ណា​ច គ្រាប់​ផ្កាឈូករ័ត្ន ផ្លែ​អាល​ម៉ុ​ន ប្រូ​ខូ​លី និង​ប្រេង​អូ​លីវ​។​

មាន​ទម្លាប់​ញ៉ាំ​តែ​បៃតង​មួយ​ពែង​រាល់ថ្ងៃ​ក៏​ល្អ​សម្រាប់​សុខភាព​ស្បែក​ដែរ​។​

ជាតិ​ស័​ង្គ​សី​គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​ជំរុញ​ដល់​សុខភាព​កាន់តែ​ល្អ បំបាត់​ស្នាម​ជាំ​លើ​ស្បែក និង​បង្កើនល្បឿន​នៃ​ការ​ជាសះស្បើយ​របស់​របួស​។ ប្រភព​របស់​វា​មានដូចជា សាច់​គ្រឿងក្នុង សាច់គោ សាច់​ចៀម ពពួកសត្វ​មាន​សំបក និង​គ្រាប់​ល្ពៅ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com