ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចៅក្រម​-​ព្រះរាជអាជ្ញា ស្បថ​៖ យើងខ្ញុំ​សូម​សច្ចា​ថា នឹង​ស្មោះត្រង់ ប្រកាន់ខ្ជាប់​នូវ​ឧ​ត្ត​ម​គតិ​ជាតិ​... យុត្តិធម៌​!
04, Mar 2017 , 4:30 pm        
រូបភាព
ដោយ:
 
​ច្បាប់​ស្តី​ល​ក្ខិ​កៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញារ បាន​តម្រូវ​ឲ្យ​ចៅក្រម​ស្បថស្បែ​មុននឹង​បំពេញ​តួនាទី​របស់ខ្លួន ដែលមាន​អត្ថន័យ​ជ្រាលជ្រៅ​នៅក្នុង​វិជ្ជាជីវៈ​របស់ខ្លួន​។​

​ពាក្យ​សច្ចាប្រណិធាន​របស់​ចៅក្រម​នោះ មាន​ខ្លឹមសារ​ទាំងស្រុង​យ៉ាងនេះ​ថា ៖ ក្នុងពេល​បំពេញ​វិជ្ជាជីវៈ​ជា​ចៅក្រម និង​ព្រះរាជអាជ្ញា ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​ថា នឹង​ប្រតិបត្តិ​តួនាទី ភារកិច្ច និង​ប្រើ​សិទ្ធិអំណាច​របស់​ទូលបង្គំ​យើងខ្ញុំ ក្នុងឋានៈ​ជា​ចៅក្រម និង​ព្រះរាជអាជ្ញា ដោយ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​ចៅក្រម​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ក្រមសីលធម៌​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​សច្ចា​ថា នឹង​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ ប្រកាន់ខ្ជាប់​នូវ​ឧ​ត្ត​ម​គតិ​ជាតិ ព្រមទាំង​បំពេញ​វិជ្ជាជីវៈ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ វីរភាព និង​យុត្តិធម៌​។​
 
​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​ប្រើប្រាស់​សតិសម្បជញ្ញៈ និង​ឧ​ត្ត​ម​គតិ​ជាតិ ក្នុងការ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​ការអនុវត្ត​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ត្រូវ​វៀរចាក​ពី​អគតិ​ធម៌​ទាំង ៤​ប្រការ​គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ  និង​មោហាគតិ និង​ប្រកាន់​នូវ​គុណធម៌​ប្រកបដោយ វី​រយ​សម្បយុត្ត សុចរិតយុត្តិធម៌ បញ្ញត្តិ​គារ​វោ សមទ​ណ្ឌោ និង​បញ្ញាវុធ វិនិច្ឆ័យ ។​
 
​បើ​ទូលព្រះបង្គំ​យើងខ្ញុំ មិនបាន​ប្រព្រឹត្ត​តាម​តួនាទី ភារកិច្ច និង​អំណាច ដូចដែល​បាន​សច្ចា​ខាងលើ​ទេនោះ សូម​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ អស់​ទេ​ព្រឹក្ស អា​រុក​អារក្ខ អ្នកតា​យាយ​ទេព និង​វត្ថុ​សក្តិ​សិទ្ធិ​ទាំងអស់​ក្នុង​លោក ដាក់ទោស​ទណ្ឌ​ដល់​ទូលបង្គំ​យើងខ្ញុំ​ទាំង​ក្នុង​ឥធលោក​(​លោក​បច្ចុប្បន្ន​) និង​បរលោក​(​អនាគត​) កុំបី​អាក់ខាន​ឡើយ​៕  

Tag:
 ច្បាប់​
  ចៅក្រម​
 ​តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com