ជាតិ
ភ្លៀង​កក់ខែ​អាច​អូសបន្លាយ​យូរថ្ងៃ​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១២ ឬ​ទី​១៣ ខែមីនា​
06, Mar 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បណ្តា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ និង​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​កក់ខែ​ខ្លះៗ នៅ​ថ្ងៃទី​ទី​៧ និង​ទី​៨ ខែមីនា ខណៈ​នៅ​ថ្ងៃទី​១២ ឬ​ទី​១៣ ខែមីនា អាច​នឹងមាន​ភ្លៀង​កក់ខែ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​ការ​ព្យាករ​អាកាសធាតុ​ប្រចាំ​សប្តាហ៍ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ការ​ព្យាករ​ដដែល​បង្ហាញថា ភ្លៀង​កក់ខែ​នេះ អាច​នឹង​អូសបន្លាយ​ច្រើន​ថ្ងៃ​។​



​ព្យាករ​អាកាសធាតុ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែមីនា បាន​បង្ហាញថា ជ្រលង​សម្ពាធ​ខ្ពស់​នៅលើ​ផ្ទៃដី​បាន​បន្ត​រំកិល​ទៅ​ទិសឦសាន​។ 
​សម្ពាធ​បរិយាកាស​នៅលើ​ផ្ទៃដី នៅលើ​ប្រទេស​កម្ពុជា និង​តំបន់​ឥណ្ឌូចិន បាន​ថយចុះ​ទាប​ក្នុង​រង្វង់ ១០០៨-១០០៩ hp ។ នេះ​បើតាម​ក្រសួង​ធនធានទឹក ដែល​បន្ត​បញ្ជាក់ថា ខ្យល់​ដែល​បក​ពី​ទិស​ខាងត្បូង និង​ពីស​មុ​ត្រ​ចិន​ខាងត្បូង និង​មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​។

​ផ្អែក​តាម​ការ​ព្យាករ​អាកាសធាតុ​នេះ នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែមីនា បណ្តា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ និង​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​កក់ខែ​ខ្លះៗ​។ ដោយឡែក​នៅ​ថ្ងៃទី​១២ ឬ​ទី​១៣ ខែមីនា អាច​នឹងមាន​ភ្លៀង​កក់ខែ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ភ្លៀង​កក់ខែ​អាច​នឹង​អូសបន្លាយ​ច្រើន​ថ្ងៃ​។

​បើតាម​ការ​ព្យាករ សីតុណ្ហភាព​អតិបរមា​នៅក្នុង​សប្តាហ៍​នេះ មាន​ពី​៣២-៣៥​អង្សា និង​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ដែល​អាច​កើតឡើង​ពេល​មេឃ​កល់​ភ្លៀង ពិសេស​តំបន់​វាលទំនាប​៕


Tag:
 អាកាសធាតុ​
 ​ កក់ខែ​
© រក្សាសិទ្ធិដោយ thmeythmey.com