ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP ទាមទារ​ឲ្យ CNRP កែ​ស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ជាបន្ទាន់​
06, Mar 2017 , 8:53 pm        
រូបភាព
សមាជ CNRP កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧
សមាជ CNRP កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧
ដោយ: ថ្មីៗ
គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន បានចេញ​សេចក្តីថ្លែងការណ៍​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កែតម្រូវ​ជាបន្ទាន់​នូវ​ខ្លឹមសារ «​ដូរ​ម​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ដែល​ស្ថិតនៅក្នុង​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​បក្សប្រឆាំង ដែល​ត្រូវបាន​ដាក់ចេញ​ក្នុង​សមាជ​កាលពី​ថ្ងៃទី​០២ ខែមីនា កន្លងមក​។​



​ទាក់ទង​នឹង​ខ្លឹមសារ​ចម្បង «​ដូរ​ម​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» គណបក្សកាន់អំណាច ចាត់ទុកថា មាន​ច​រិ​ក​ញុះញុង បង្កហេតុ និង​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ត្រីឃុំ​សង្កាត់​ទូទាំងប្រទេស​ដែល​បាន​ខិតខំ​បម្រើប្រជាជន ដោយ​មិន​រើសអើង​និ​ន្ន​ការ​នយោបាយ​។​

CPP បានទាមទារ​ថ្នាក់ដឹកនាំ CNRP កែតម្រូវ​ជាបន្ទាន់​ចំពោះ​ខ្លឹមសារ​នេះ ដើម្បី​រក្សា​បិ​រ​យា​កាស​ល្អ និង​សុខសន្តិភាព​របស់​ប្រទេសជាតិ​។ «​ក្នុងករណី​ដែល​ពុំមាន​ការកែតម្រូវ​ទេនោះ គណបក្ស​ប្រជាជន​កម្ពុជា​រក្សា​សិទ្ធិ​ដើម្បី​ប្តឹងទៅ​តុលាការ​ស្របតាម​ច្បាប់​ជា​ធរមាន​»​។ នេះ​បើតាម​សំណេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ CPP នា​យប់​ថ្ងៃ​ចន្ទ ទី​៦ ខែមីនា ៕


Tag:
 CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com