ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើសិនជា​អ្នកមាន​អាកា​រទាំង​នេះ ឆាប់​ទៅ​ជួប​ពេទ្យ​ទៅ ព្រោះថា​តម្រងនោម​អាចមាន​បញ្ហា​ហើយ​
07, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា​អស់កម្លាំង​ខុសពី​ធម្មតា​ដែរ​ទេ​? តើ​អ្នកមាន​ធ្លាប់​យល់ថា​អាហារ​ដែល​អ្នក​ញ៉ាំ​មាន​លក្ខណៈ​ប្លែក និង​លែងមាន​រសជាតិ​ដូច​មុន​ដែរ​ទេ​? តើ​អ្នកមាន​បញ្ហា​រមួលក្រពើ​នៅពេល​យប់​ដែរ​ទេ​? បញ្ហា​នៅ​តម្រងនោម​អាច​បង្ហាញ​នូវ​អាកា​រៈណា​មួយ​លើ​រាងកាយ ប៉ុន្តែ​អាកា​រៈ​ខ្លះ​ក៏​មិនបាន​បង្ហាញ​ចំៗ​លើ​តម្រងនោម​ដែរ​។ ដល់ពេល​យើង​វិភាគ​វា​ទាំងអស់ អ្នកនឹង​អាច​ដឹងថា តម្រងនោម​ប្រហែលជា​ត្រូវការ​ការព្យាបាល​ហើយ​។​



​បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ធ្លាប់មាន​ជំងឺ​បេះដូង ឬ​លើស​សម្ពាថ​ឈាម ឬ​គ្រួសារ​ធ្លាប់មាន​ប្រវត្តិ​បញ្ហា​តម្រងនោម យក​ល្អ​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​អាកា​រៈ​ដូចខាងក្រោម​នេះ​ផង​៖
•    អស់កម្លាំង ឬ​ចុះខ្សោយ​
•    ហើម​ប្រអប់ដៃ និង​ប្រអប់ជើង​
•    ការ​រមាស់​ដែល​មិន​ព្រម​បាត់​ទៅវិញ​
•    លែងមាន​ចំណង់​អាហារ ឬ​មិន​ឃ្លាន​អាហារ​
•    រមួលក្រពើ និង​មាន​អារម្មណ៍​ថា​ជើង​ដូច​មាន​ស្រមោច​វា​ពីលើ​តែ​ធាតុពិត​គឺ​គ្មានទេ​
•    គេង​មិន​លក់ ឬ​ពិបាក​គេង​
•    ចំណង់​ផ្លូវភេទ​ចុះខ្សោយ​
•    ឧស្សាហ៍​នោម​ញឹក​
•    ទឹកនោម​មាន​ឈាម​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com