ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ជំងឺ​រលាក​ថ្លើម​មាន​លក្ខណៈ​ដូច​ផ្តាសាយ ដែល​អ្នក​ប្រុងប្រយ័ត្ន​
07, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការកើត​ជំងឺ​រលាក​ថ្លើម​អាច​និយាយបានថា​ទំនងជា​កើតមាន​លើ​រាងកាយ​យើង ហើយ​ពេលខ្លះ​ក៏​មិនបាន​ដឹងខ្លួន​ទៀតផង ព្រោះ​វា​មិនមាន​បញ្ហា​រោគសញ្ញា​អ្វី​ឲ្យ​យើង​ដឹង​។ អ្នក​ប្រហែលជា​មិនអាច​ទទួលបាន​ការកំណត់​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​ដោយសារតែ​ជំងឺ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ជំងឺ​ផ្តាសាយ​។​



​រោគសញ្ញា​ភាគច្រើនបំផុត​បស់​ជំងឺ​ផ្តាសាយ​មានដូចជា​៖
•    មិន​ឃ្លាន​អាហារ​
•    អស់កម្លាំង​
•    ក្តៅខ្លួន​ស្ទិញៗ​
•    ឈឺ​សាច់ដុំ ឬ​សន្លាក់​
•    ចង្អោ និង​ក្អួត​
•    ឈឺចាប់​នៅក្នុង​ពោះ​

​អ្នកខ្លះ​មាន​បញ្ហា​ផ្សេងៗ​ទៀត​ដូចជា​៖
•    ទឹកនោម​ខាប់​
•    លាមក​ស្លេក​
•    ស្បែក និង​ភ្នែក​ទៅជា​លឿង​
•    មាន​អារម្មណ៍​ថា​រមាស់​ស្បែក​
•    អារម្មណ៍​មានការ​ប្រែប្រួល​ឬ​អា​ចស​ន្លា​ប់​
•    ហូរឈាម​នៅក្នុង​ខ្លួន​

​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជានិច្ច​បើសិនជា​អ្នកមាន​រោគសញ្ញា​នានា​នៃ​ជំងឺ​រលាក​ថ្លើម​។ បើសិនជា​មិនបាន​ព្យាបាល​ទេ វា​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ក្រិន​ថ្លើម​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com