កីឡាជាតិ
ជាតិ
ទោះបី​កីឡាករ Global មាន​របួស​ច្រើនតែ​បឹងកេត​នៅតែ​ព្រួយបារម្ភ​ពី​ទម្រង់​លេង​ដ៏​ល្អ​
07, Mar 2017 , 2:22 pm        
រូបភាព
ដោយ:
​ទោះបី​គ្រូបង្វឹក​ក្រុម Global FC លោក Toshiaki Imai បាន​បញ្ជាក់ថា​កូនក្រុម​របស់ខ្លួន​មាន​របួស​ច្រើនយ៉ាង​ណាក៏ដោយ ប៉ុន្តែ​គ្រូបង្វឹក​បឹងកេត​អង្គរ​នៅតែមាន​ការព្រួយបារម្ភ​ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​របស់ Global ក្នុងជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃទី​៧ ខែមីនា នេះ​។​



​គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ លោក John McGlynn នៅតែមាន​ការព្រួយបារម្ភ​ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុម Global FC ទោះបី​គ្រូបង្វឹក​របស់​ក្រុម​នេះ​បាន​អះអាងថា កីឡាករ​របស់ខ្លួន​មាន​របួស​ច្រើន​ក៏ដោយ​។ តែ​យ៉ាងណា​លោក​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បាន​៣​ពិន្ទុ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ម្សិលមិញ​លោកគ្រូ​បង្វឹក​រូប​បាន​បញ្ជាក់ថា​៖«​ការប្រកួត​ក្នុង​ទឹកដី​នៅថ្ងៃនេះ​ជា​ផលចំណេញ​របស់​យើង ប៉ុន្តែ​អ្វីដែល​សំខាន់​យើង​ត្រូវ​ព្យាយាម​រក​៣​ពិន្ទុ​ឲ្យ​ក្នុងជំនួប​ល្ងាច​នេះ ហើយ​ធ្វើ​យ៉ាង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ទប់​កុំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ពី​ក្រុម​ហ្វីលីពីន​»​។

​ការចូលរួម​លេង​ក្នុង​ពានរង្វាន់​លំដាប់​អន្តរជាតិ AFC Cup 2017 របស់​បឹងកេត លោក John McGlynn ចាត់ទុកថា វា​ជា​មុខមាត់​ថ្មី​មួយ​សម្រាប់​បឹងកេត​អង្គរ និង​សម្រាប់​កម្ពុជា​ទាំងមូល​។ ដូច្នេះ​ក្នុងជំនួប​តទល់​ជាមួយ​ក្រុម Global នឹង​បង្ហាញ​ឲ្យ​ពី​មោទកភាព​របស់​កម្ពុជា​នៅថ្ងៃនេះ​។

«​ជា​រឿង​មួយ​ដ៏​ល្អ​របស់​កម្ពុជា​ដែល​បាន​ចូលរួម​លេង​ក្នុង​ពានរង្វាន់​លំដាប់​អន្តរជាតិ វា​ជា​រឿង​មួយ​ដ៏​រំភើប​សម្រាប់​បឹងកេត​អង្គរ និង​កម្ពុជា​ទាំងមូល​។ អ្វីដែល​សំខាន់​ខ្ញុំ​នឹង​ឲ្យ​តំណាង​កម្ពុ​ជាមួយនេះ​មាន​មោទនភាព​នៅថ្ងៃនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក John McGlynn គ្រូបង្វឹក​របស់​បឹងកេត​អង្គរ​។

​គួរ​បញ្ជាក់ថា ក្រុម​បឹងកេត​អង្គរ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Global FC របស់​ហ្វីលីពីន​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2017 ជើង​ទី​២​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​នៅ​ពហុ​កី​ដ្ឋា​ន​ជាតិ​។ ការប្រកួត​នេះ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ​ទូ​ទស្សន៍ BTV ផងដែរ​៕   


Tag:
 បាល់ទាត់​
  AFC Cup 2017
  ឃួន ឡា​បូ​រ៉ាវី
© រក្សាសិទ្ធិដោយ thmeythmey.com