ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​លាមក​បន្ទោបង់​កាន់តែ​ស្រួល យក​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​
10, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​មិន​សប្បាយ​ចិត្តនឹង​លក្ខណៈ​របស់​លាមក​មែន​ទេ​? តើ​អ្នកត្រូវការ​ប្រើ​កម្លាំង​ច្រើនជាង​ការ​បន្ទោបង់​ដែរ​ទេ​នៅពេល​ចូល​បង្គន់​ម្តងៗ​? ដូច្នេះ​អាច​និយាយបានថា របប​អាហារ​អ្នក​កំពុងតែ​ខ្វះ​ជាតិ​សរសៃ​ហើយ​។ ជាតិ​សរសៃ​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​សម្រួល​ដល់​ចលនា​របស់​ពោះវៀន ព្រោះ​វា​នឹង​ជួយ​ជំរុញ​លាមក​ទៅ​គោលដៅ​ចុងក្រោយ​របស់​វា​កាន់តែ​ស្រួល​។ វា​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ឲ្យ​លាមក​កាន់តែ​ស្រួល​បន្ទោបង់​ដែរ​។ មនុស្ស​យើង​ភាគច្រើន​ត្រូវការ​ជាតិ​សរសៃ​ប្រហែល ២៥ ទៅ​៣៥​ក្រាម​ក្នុង​មួយថ្ងៃ​ទើប​អាច​បន្ទោបង់​បានល្អ​។​



​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​គួរតែ​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដោយសារតែ​វា​សម្បូរ​ជាតិ​សរសៃ​ដែល​អាច​ដោះស្រាយ​បញ្ហា​ពិបាក​បន្ទោបង់​៖

​រ៉ា​ស​បឺ​រី​
​ត្រឹមតែ​ផ្លែ​បឺ​រី​មួយ​កូនចាន​ចង្កឹះ​អាចមាន​ជាតិ​សរសៃ​ប្រមាណ ៨​ក្រាម​

​ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម​មួយ​ផ្លែ​មាន​ជាតិ​សរសៃ ៤,៤​ក្រាម​។​

​អង្ករសម្រូប​
​អង្ករសម្រូប​មួយ​ក្រាម​មាន​ជាតិ​សរសៃ ៤​ក្រាម​។​

​ផ្លែក្រូច​
​ក្រូច​ធំ​មួយ​ផ្លែ​មិន​ត្រឹម​តែមាន​ជាតិ​សរសៃ ៤​ក្រាម​ទេ តែ​ក៏មាន​កាឡូរី​ទាប​ដែរ​។​

​ផ្លែ​គី​វី​
​ផ្លែ​គី​វី​ក​ញ្ច្រាំ​មួយ​កូនចាន​ចង្កឹះ​មាន​ជាតិ​សរសៃ ៥​ក្រាម​។​

​ទឹក​ប្រទាល​កន្ទុយក្រពើ​
​ប្រទាល​កន្ទុយក្រពើ​មិន​ត្រឹមតែ​ល្អ​ចំពោះ​ស្បែក និង​សក់​ទេ តែ​ក៏​ចំពោះ​ពោះវៀន​ដែរ​។ វា​ត្រូវបាន​គេ​ស្គាល់​ថា ជា​សារធាតុ​បន្ទន់​លាមក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com